លោក Scaloni៖ អណាគតរបស់ Messi ជាមួយនឹងអាហ្សង់ទីនយើងនឹងដឹងក្នុងពេលឆាប់ៗនេះ

12735
  • យោងតាមលោក Lionel Scaloni គ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនបានឱ្យដឹងថាអនាគតរបស់កីឡាករ Lionel Messi មិនទាន់ច្បាស់នៅឡើយទេ ។

    Image result for Lionel Scaloni

    អនាគតរបស់កីឡាករ Lionel Messi ជាមួយអាហ្សង់ទីនត្រូវបានគេរាយការណ៍ថាមានការសង្ស័យបន្ទាប់ពីកីឡាករវ័យ ៣១ ឆ្នាំរូបនេះត្រូវបានចាកចេញពីក្រុមជម្រើសជាតិសម្រាប់ការប្រកួតមិត្តភាពនាពេលខាងមុខជាមួយនឹងប្រទេស ហ្គាតេម៉ាឡា និង កូឡុំប៊ី ។ ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យកាល និងកំពូលតារាបាល់ទាត់របស់ក្លិប Barcelona ត្រូវបានគេជឿជាក់ថាកំពុងពិចារណាតួនាទីរបស់គាត់នៅក្នុងក្រុមជម្រើសជាតិបន្ទាប់ពីបរាជ័យចុងក្រោយបំផុតជាមួយអាហ្សង់ទីននៅក្នុងការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសរុស្សីកន្លងមកនេះ ។

    Related image

    នៅពេលចោទសួរអំពី Messi ជាថ្មីម្តងទៀតនៅមុនថ្ងៃប្រកួតថ្ងៃសុក្រនេះជាមួយក្រុម ហ្គាតេម៉ាឡា នៅទីក្រុង Los Angeles លោក Scaloni បាននិយាយថា៖ “យើងបាននិយាយរួចមកហើយ ។ ខ្ញុំគិតថាវាច្បាស់ហើយយើងបាននិយាយជាមួយគាត់ហើយយើងនឹងឃើញនៅក្នុងបញ្ជីបន្ទាប់បើគាត់ត្រឡប់មកវិញឬអត់ ។ ខ្ញុំមិនគិតថាវាជារឿងត្រឹមត្រូវទេក្នុងការនិយាយអំពីគាត់នៅថ្ងៃនេះមុនការប្រកួត ។ ខ្ញុំប្រាកដថាយើងនឹងមើលឃើញអ្វីដែលនឹងកើតឡើងនាពេលអនាគត “។

    Related image

    អតីតកីឡាកររបស់ក្លឹប Lazio វ័យ ៤០ ឆ្នាំរូបនេះកំពុងអង្គុយនៅលើកៅអីដ៏ក្តៅមួយបន្ទាប់ពីការចាកចេញរបស់លោក Jorge Sampaoli ពីក្រុមជម្រើសជាតិ អាហ្សង់ទីន ។ លោក Sampaoli ត្រូវបានគេរិះគន់យ៉ាងខ្លាំងនៅពេលអាហ្សង់ទីនបានធ្លាប់ចេញត្រឹមវគ្គ ១៦ ក្រុមចុងក្រោយនៅក្នុងព្រឹត្តិការណ៍៍ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី  ក្រោមថ្វីជើងរបស់ក្រុមមាន់គក់បារាំង ។ ទោះជាយ៉ាងណាក៏ដោយលោក Lionel Scaloni ដឹងពីអនាគតរបស់គាត់ជាមួយប្រទេសអាហ្សង់ទីនដោយប្រាប់អ្នកយកព័ត៌មានថា៖ “ខ្ញុំច្បាស់ណាស់ថាខ្ញុំស្ថិតនៅក្នុងស្ថានភាពបណ្តោះអាសន្នហើយគ្មានអ្វីដែលគួរឱ្យសង្ស័យនោះទេ” ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី