សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហាញឈុតឯកសណ្ឋានថ្មីក្រុមជម្រើសជាតិកម្ពុជាជាផ្លូវការហើយ

45073
  • សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហាញឈុតឯកសណ្ឋានថ្មីសម្រាប់ក្រុមជម្រើសជាតិកម្ពុជាជាផ្លូវការហើយ ។ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានប្រើប្រាស់ឯកសណ្ឋានចាស់អស់រយះពេលជាង ២ មកហើយ  ។ ហើយអ្នកគ្រាំទ្រវិស័យកីឡាបាល់ទាត់កម្ពុជាទូទាំងប្រទេសកំពុងរងចាំឈុតសម្រៀកបំពាក់ថ្មីរបស់ក្រុមគោព្រៃកម្ពុជាផងដែរ ។ ហើយបើតាមហ្វេសប៊ុកផេកផ្លូវការណ៍របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហោះបញ្ចេញនៅឈុតឯកសណ្ឋានថ្មីដ៏ស្រស់ស្អាតសម្រាប់ក្រុមជម្រើសជាតិសម្រាប់ត្រៀមប្រកួត មិត្តភាព និង ប្រកួតផ្លូវការនារដូវកាលថ្មីខាងមុខនេះហើយ ដែលផលិតដោយក្រុមហ៊ុន FBT របស់ថៃ ។ ហើយលោកអ្នកនឹងឃើញឯសណ្ឋានថ្មីនេះពាក់ដោយកីឡាករជាផ្លូវការនៅពេលការប្រកួតមិត្តភាពរវាង កម្ពុជា ប៉ះជាមួយ ម៉ាឡេស៊ី នៅថ្ងៃទី ១០​ ខែ កញ្ញា វេលាម៉ោង ៦ៈ៣០ នាទី យប់ខាងមុខនេះ ហើយលោកអ្នកក៏អាចកម្ម៉ង់ទិញឈុតសម្រៀកបំពាក់ថ្មីនេះនៅថ្ងៃទី ៩ ស្អែកនេះនៅពហុកីឡាដ្ឋានជាតិអូឡាំពិក Home Sport Intercon , Home Sport Original , Home Sport NB , Home Sport Blue , Brands Sport , Fan Sport , Mk sport , Isport Premium Shop ក្នុងតម្លៃត្រឹមតែ ៨០,០០០ រៀល តែប៉ុណ្ណោះ ។

    តោះបើចង់ដឹងថាឈុតឯសណ្ឋានរបស់ក្រុមគោព្រៃស្រស់ស្អាតយ៉ាងនោះតោះទៅទស្សនាទាំងអស់គ្នា៖

    No automatic alt text available.

    Image may contain: one or more people

    Image may contain: one or more people

    No automatic alt text available.

    No automatic alt text available.

    No automatic alt text available.

    បើស្រឡាញ់កីឡាបាល់ទាត់កម្ពុជា និង ចង់រីកចម្រើន សូមបងប្អូនទាំងអស់គ្នាអញ្ជើញទៅទិញឈុតសម្រៀកបំពាក់ Original ទាំងអស់គ្នា សូមកុំទិញរបស់ Copy អី​ ។

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី