Griezmann៖ ខ្ញុំចង់បញ្ចប់អាជីពរបស់ខ្ញុំនៅក្នុងក្របខ័ណ្ឌ Major League Soccer របស់សហរដ្ឋអាមេរិច

7148
  • នៅក្នុងបទសម្ភាសន៍មួយជាមួយការសែត L’Equipe កំពូលខ្សែប្រយុទ្ធរបស់ក្រុមមាន់គក់បារាំង Antoine Griezmann បានបញ្ជាក់ពីបំណងប្រាថ្នារបស់គាត់ក្នុងការបញ្ចប់អាជីពរបស់គាត់នៅក្នុងក្របខ័ណ្ឌ Major League Soccer របស់សហរដ្ឋអាមេរិច ។

    Image result for Antoine Griezmann

    កាលពីក្នុងពេលថ្មីៗនេះ Antoine Griezmann បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយក្លឹប Atletico Madrid ដែលបានធ្វើឲ្យគេក្លាយជាកីឡាករមានប្រាក់បៀវត្សខ្ពស់បំផុតរបស់ក្លឹបយក្សអស្ប៉ាញមួយនេះ ប៉ុន្តែកីឡាករវ័យ ២៧ ឆ្នាំរូបនេះបានមើលឃើញខ្លួនឯងថានឹងត្រូវបញ្ចប់អាជីពនៅសហរដ្ឋអាមេរិកនាពេលអនាគត ។

    Image result for Antoine Griezmann

    កីឡាករដែលបានលើកពានរង្វាន់ FIFA World Cup 2018 ជាមួយបារាំងរូបនេះបាននិយាយថា៖ “ខ្ញុំចង់បញ្ចប់នៅ MLS បន្ទាប់មកយើងនឹងមើលថាតើវានឹងមាននៅក្នុងទីក្រុង Los Angeles ឬ Miami ។ ពួកគេជាទីក្រុងពីរដ៏ល្អ ខ្ញុំពេញចិត្តនឹងចិត្តគំនិតនិងវប្បធម៌របស់ពួកគេ “៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី