
ការសែតដ៏ល្បីរបស់អេសស្ប៉ាញ Don Bolon បានឲ្យដឹងថាខ្សែប្រយុទ្ធរបស់ក្លឹបសេះបង្កង់ Juventus កីឡាករ Paulo Dybala ចង់ផ្ទេរទៅកាន់ក្លឹបអធិរាជស Real Madrid ។
Paulo Dybala មិនមែនជាកីឡាករបណ្ដូលចិត្តនៅទឹកដី Allianz Stadium ទៀតនោះទេបន្ទាប់ពីការមកដល់របស់កីឡាករ Cristiano Ronaldo ហើយកាលពីរដូវក្ដៅមុននេះគាត់ខិតជិតផ្លាស់ទៅកាន់ក្លឹបអ្នកមានបុណ្យ Fc Barcelona ម្ដងរួចទៅហើយដើម្បីចូលរួមជាមួយកីឡាករ Lionel Messi ដែលជាមិត្តរួមជាតិអាហ្សង់ទីនរបស់គាត់ ប៉ុន្តែត្រូវបរាជ័យទៅវិញ ។
ប៉ុន្តែ Barcalona មិនបានបន្តការចាប់អារម្មណ៍លើ Dybala ទៀតនោះទេ មានន័យថាកីឡាករវ័យ ២៤ ឆ្នាំរូបនេះបានផ្តោតការយកចិត្តទុកដាក់របស់គាត់ឆ្ពោះទៅកាន់ក្លឹប Real Madrid វិញម្ដង ៕
ដោយ៖តារា