John Terry៖ ខ្ញុំមិនទាន់ត្រៀមខ្លួនដើម្បីចូលនិវត្តន៍នៅឡើយនោះទេ

28275
  • អតីតខ្សែការពាររបស់ក្លឹប Aston Villa និងក្លឹបតោខៀវ Chelsea កីឡាករ John Terry បានប្រាប់កាសែត Daily Mail ថាលោកមិនទាន់ត្រៀមខ្លួនជាស្រេចក្នុងការចូលនិវត្តន៍នៅឡើយទេ ។

    Image result for John Terry

    John Terry ដែលមានអាយុ ៣៧ ឆ្នាំរូបនេះបច្ចុប្បន្នគឺជាកីឡាករឥតតម្លៃខ្លួន បន្ទាប់ពីបានចំណាយពេលមួយរដូវកាលនៅលើទឹកដីរបស់ Aston Villa នៅក្នុងលីគទីពីរអង់គ្លេស ( EFL Championship ) ហើយមានពត៌មានជាច្រើនបានចុះផ្សាយថាអតីតប្រធានក្រុមរបស់ក្លឹបតោខៀវ Chelsea រូបនេះមានចំនួន ៤ បានទាក់ទងទៅកាន់គាត់​ ហើយមានមួយគឺក្រុមកំពុងលេងនៅក្របខ័ណ្ឌ Premier League ផងដែរ ។

    Image result for John Terry

    អតីតខ្សែការពារក្រុមជម្រើសជាតិតោកំណាច់អង់គ្លេសរូបនេះបាននិយាយថា៖ “ខ្ញុំនៅតែស្រេកឃ្លានក្នុងការលេង ហើយបន្តលេងទៀតប្រសិនបើអ្វីៗទាំងអស់ដែលផ្ដលជូនត្រឹមត្រូវ “៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី