Bayern បានច្រានចោលសំណើរបស់ PSG ចំនួន ១២ លានដុលារក្នុងការចង់បាន Sanches

29977
  • យោងតាមការសែត Le10Sport បានឱ្យដឹងថាក្លឹបយក្សរបស់បារាំង Paris Saint-Germain បានផ្តល់ជូន ១០ លានអឺរ៉ូ ( ៩ លានផោន / ១២ លានដុល្លារអាមេរិក) បូកបន្ថែមប្រាក់រង្វាន់ ១០ លានអឺរ៉ូទៀតសម្រាប់ខ្សែបម្រើ Renato Sanches កាលពីសប្តាហ៍មុន ។

    Related image

    ម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga កាលពីរដូវកាលមុនក្លឹប Bayern Munich បានច្រានចោលការផ្តល់ជូនសម្រាប់ខ្សែបម្រើអន្តរជាតិព័រទុយហ្គាល់រូបនេះព្រោះវាមិនទាន់គ្រប់គ្រាន់ក្នុងការបណ្តោយឱ្យកីឡាករវ័យ ២១ ឆ្នាំរូបនេះចាកចេញពីទឹកដីប្រទេសអាឡឺម៉ង់នោះនៅឡើយទេ ។

    Image result for Renato Sanches

    Renato Sanches បានវិលត្រឡប់មកកាន់ក្លឹប Bayern Munich វិញក្រោយពីលេងក្នុងនាមជាកីឡាករខ្ចីជើងនៅក្លឹប Swansea កាលពីរដូវកាលមុន ប៉ុន្តែការវិលត្រឡប់មកវិញនេះរបស់រូបគេមិនទាន់បានបង្ហាញខ្លួនជាផ្លូវការក្នុងរដូវកាលថ្មីឆ្នាំ ២០១៨-១៩ ឲ្យក្លឹបជើងឯកលីគកំពូលអាឡឺម៉ង់ ២៨ សម័យនេះនៅឡើយនោះទេ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី