Antoine Griezmann៖ ប្រសិនបើ David Beckham ចង់ឱ្យខ្ញុំនៅ Miami នោះខ្ញុំនឹងទៅ

28053
  • ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Atletico Madrid កីឡាករ Antoine Griezmann បានបញ្ជាក់ថាគាត់នឹងផ្លាស់ទៅក្លឹប Inter Miami CF ប្រសិនបើ David Beckham ចង់បានខ្លួន ។

    Image result for Antoine Griezmann

    អតីតកីឡាកររបស់ក្លឹបបីសាចក្រហម Manchester United និង អធិរាជស Real Madrid លោក David Beckham បានទទួលសិទ្ធិបង្កើតក្លឹបលេងនៅក្នុងក្របខ័ណ្ឌ MLS ដែលនឹងចាប់ផ្តើមធ្វើការប្រកួតប្រជែងជាផ្លូវការនៅក្នុងឆ្នាំ ២០២០ ខាងមុខ ។ ហើយឥឡូវនេះ Griezmann បានបង្ហាញថាគាត់នឹងមានបំណងទៅរស់នៅអាមេរិចដែលគាត់ត្រូវបានគេសួរទោះបីជាគាត់និយាយថា ក្រុងម៉ៃអាមី មិនមែនជាទិសដៅតែមួយគត់របស់គាត់ក៏ដោយ ។

    Image result for Antoine Griezmann

    គាត់បានប្រាប់ការសែត L’Equipe ថា៖ “ប្រសិនបើ Beckham ចង់ឱ្យខ្ញុំនៅក្នុងក្លិបរបស់គាត់នោះខ្ញុំនឹងទៅ ។ ខ្ញុំចង់បញ្ចប់អាជីពរបស់ខ្ញុំនៅសហរដ្ឋអាមេរិក ខ្ញុំមិនទាន់ដឹងថាតើវានឹងនៅ Miami ឬ Los Angeles ទេ ។ ពួកគេជាទីក្រុងដ៏អស្ចារ្យពីរគឺខ្ញុំចូលចិត្តអាកប្បកិរិយាខាងស្មារតីនិងវប្បធម៌របស់សហរដ្ឋអាមេរិក” ។

    Image result for Beckham

    កីឡាករវ័យ ២៧ ឆ្នាំរូបនេះកំពុងខិតជិតឈានដល់កំពូលកីឡាករល្អបំផុតក្នុងលោក ប៉ុន្តែកីឡាកររូបនេះកំពុងតែរីករាយជាមួយអាជីពមួយដ៏អស្ចារ្យដែលមនុស្សជាច្រើនកំពុងស្រមៃចង់ឈ្នះពាន World Cup, Europa League និង Spanish Super Cup ក៏ដូចជាការស៊ុតបញ្ចូលទី ១១៣ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ២១៣ ប្រកួតសម្រាប់ Atletico Madrid ។

    Related image

    Griezmann ក៏បានបង្ហាញខ្លួនបានចំនួន ៦២ ប្រកួតសម្រាប់ក្រុមមាន់គក់បារាំងផងដែរដោយស៊ុតបញ្ចូលទីបាន ២៤ គ្រាប់រួមទាំងការទទួលបានជ័យជម្នះ ៤-២ លើក្រុមក្រូអាត នៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី ផងដែរ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី