
យោងតាមការសែត Don Balon បានឱ្យដឹងថាកីឡាករ Lionel Messi បានជ្រើសរើសបេក្ខជនដែលមានសក្ដានុពលចំនួន ៣ រូបដើម្បីទៅជំនួសកន្លែងរបស់លោក Ernesto Valverde នៅចុងបញ្ចប់នៃយុទ្ធនាការបច្ចុប្បន្ននេះ ។
លោក Ernesto Valverde អាចនឹងចាកចេញនៅរដូវក្តៅក្រោយដោយគ្មានសញ្ញានៃកិច្ចសន្យាថ្មីដែលត្រូវបានផ្តល់ជូននាពេលបច្ចុប្បន្ននេះ ហើយម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៥ សម័យកាលរូបនេះបានបញ្ជាក់ថាលោក Laurent Blanc គឺជាអ្នកជំនួសដ៏ល្អបំផុត ។
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះក៏បានកំណត់អត្តសញ្ញាណអតីតគ្រូបង្វឹកនៅក្របខ័ណ្ឌ Premier League ចំនួនពីរនាក់ទៀតផងដែរគឺលោក Ronald Koeman និងលោក Michael Laudrup ផងដែរដែលជម្រើសដ៏ល្អបន្ទាប់ ប្រសិនបើលោក Ernesto Valverde ត្រូវគេបណ្ដេញចេញ ឬក៏ត្រូវលាលែងចេញពីដំណែងនៅរដូវកាលក្រោយនេះ ៕
ដោយ៖តារា