
ក្នុងចំណោមពាក្យចចាមអារ៉ាមដែលថាលោក Paul Pogba មានភាពល្អក់កករជាមួយនឹងលោក Jose Mourinho ។ក្លឹប Real Madrid ត្រូវបានគេរាយការណ៍ថាគ្រោងនឹងត្រៀមទឹកប្រាក់ ១២០ លានផោនសម្រាប់ខ្សែបម្រើរបស់ក្រុម Manchester United ។
Pogba គឺបានរួមរស់ពីររដូវកាល នៃកិច្ចសន្យារយៈពេល ៥ ឆ្នាំជាមួយកីឡាដ្ឋាន Old Trafford ក្រោយពីផ្ទេរពីក្លិប Juventus ក្នុងតម្លៃខ្លួន ៨៩ លានផោនក្នុងឆ្នាំ ២០១៦។
ទោះបីជាយ៉ាងណាក៏ដោយក្រោយពីមានរបាយការណ៍ថា Pogba មិនសប្បាយចិត្តអំពីតួនាទីរបស់គាត់នៅក្រោមការដឹកនាំរបស់លោក Mourinho ។ ក្លឹបយក្សអេស្ប៉ាញមួយនេះត្រូវបានគេរាយការណ៍ថាកំពុងរៀបចំគម្រោងថ្មីមួយដើម្បីចុះហត្ថលេខាលើកីឡាករវ័យ ២៤ ឆ្នាំនេះ។
យោងតាមសារព័ត៌មាន The Sun បានឱ្យដឹងថាក្លឹប Los Blancos កំពុងតាមដានស្ថានភាពកីឡាកររបស់បារាំងយ៉ាងល្អិតល្អន់ហើយកំពុងត្រៀមខ្លួនដេញថ្លៃទឹកប្រាក់ ១២០ លានផោនសម្រាប់ខ្សែបម្រើរូបនេះ។
ដោយ៖ តារា