ហងក្រហម Liverpool បញ្ជាក់ថាពួកគេមិនបានចាប់អារម្មណ៍ចង់បាន​ Rabiot ពី PSG ឡើយ

31309
  • ក្លឹបហងក្រហម Liverpool មិនមានការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Adrien Rabiot ពីក្លឹប Paris Saint-Germain នៅរដូវក្តៅនេះនោះទេ នេះបើយោងតាមការសែត Liverpool Echo ។

    Related image

    ហង្សក្រហមត្រូវបានគេភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំងជាមួយខ្សែបម្រើសញ្ជាតិបារាំងដែលអាចធ្វើការឆក់ដណ្ដើមកីឡាកររូបនេះបាននៅលើការផ្ទេរដោយឥតតម្លៃខ្លួននៅរដូវក្តៅក្រោយនេះ ប៉ុន្តែលោក Jurgen Klopp បានបញ្ជាក់យ៉ាងច្បាស់ថាលោករីករាយជាមួយជម្រើសខ្សែបម្រើបច្ចុប្បន្នរបស់គាត់ ។

    Image result for Adrien Rabiot

    ពិតណាស់អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះបានចំណាយប្រាក់ជិត ១០០ លានផោន ( ១២៩ លានដុល្លារអាមេរិក ) លើការផ្ទេរកីឡាករ Naby Keita និង Fabinho កាលពីរដូវក្តៅមុន ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី