លោក Zidane បង្ហាញបញ្ជីឈ្មោះកីឡាករដែលលោកចង់ទិញនៅពេលក្លាយជាគ្រូបង្វឹក Man Utd

12217

អតីតអ្នកចាត់ការក្លឹបអធិរាជស Real Madrid លោក Zinedine Zidane បានដាក់បញ្ចូលក្នុងបញ្ជីកីឡាករដែលគាត់ចង់ចុះហត្ថលេខាជាមួយ ប្រសិនបើគាត់ក្លាយជាអ្នកចាត់ការទូទៅរបស់ក្លិបបីសាចក្រហម Manchester United ជំនួសលោក Jose Mourinho ។

Image result for Zinedine Zidane

ខ្សែបម្រើ Toni Kroos របស់ក្លិប Real Madrid , កីឡាករ Thiago Alcantara របស់ក្លិប Bayern Munich, កីឡាករ James Rodriguez ដែលកំពុងខ្ចីជើងនៅក្លឹប Bayern Munich ពីក្លឹប Real Madrid នឹងខ្សែប្រយុទ្ធរបស់ក្លិប Paris Saint Germain កីឡាករ Edinson Cavani ក៏ស្ថិតក្នុងចំណោមគោលដៅរបស់លោកផងដែរ ។

Image result for Zinedine Zidane

ខណះបច្ចុប្បន្នកៅអីរបស់លោក Mourinho កំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយ ខណៈដែលក្រុម Manchester United បានចាញ់ពីរប្រកួតក្នុងក្របខ័ណ្ឌ Premier League តាមរយះ ៤ សប្ដាហ៍កន្លងមកនេះ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី