
ការសម្រេចចិត្តរបស់ Cristiano Ronaldo ក្នុងការចាកចេញពីក្លឹប Real Madrid ផ្ទេរទៅកាន់ក្លឹប Juventus ក្នុងរដូវកាលក្តៅនេះ បានធ្វើឱ្យលោក Bryan Robson មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលអ្នកគាំទ្ររបស់ក្លិប Manchester United សង្ឃឹមថាប្រធានក្រុមព័រទុយហ្គាល់រូបនេះនឹងចូលនិវត្តន៍នៅទឹកដី Santiago Bernabeu ឬ Old Trafford ។
ការវិលត្រឡប់ទៅកាន់បាល់ទាត់អង់គ្លេសវិញនៅតែអាចកើតឡើងរបស់ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាល ប៉ុន្តែឥឡូវនេះគាត់មានអាយុ ៣៣ ឆ្នាំ ហើយត្រូវបានគេចងភ្ជាប់ជាមួយកិច្ចសន្យារយៈពេល ៤ ឆ្នាំនៅទីក្រុងទូរីន ។ ការផ្លាស់ប្តូរបែបនេះហាក់ដូចជាមិនទំនងទេ ខណៈដែល Ronaldo រំពឹងថានឹងធ្វើដំណើរទៅអាមេរិកឬអាស៊ីប្រសិនបើមានការផ្ដល់ជួនពិសេសណាមួយទៀតមុនពេលចូលនិវត្តន៍ ។
អតីតប្រធានក្រុមបីសាចក្រហមរូបនេះបានប្រាប់កាសែត Manchester Evening News ថា៖ “ខ្ញុំមានការភ្ញាក់ផ្អើលដែល Ronaldo មិនបានបញ្ចប់អាជីពរបស់គាត់នៅក្លិប Real Madrid ឬ Manchester United ។ នោះជាការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលនៅពេលដែលគាត់បានទៅលេងឱ្យ Juventus ។ នរណាម្នាក់ដូច Ronaldo អាចផ្លាស់ប្តូររដូវកាលរបស់អ្នក ។ វាអាចកើតឡើងបាន “។
Cristiano Ronaldo មិនទាន់បានស៊ុតបញ្ចូលទីនៅលើទឹកដីអ៊ីតាលីក្នុងការនៅប្រកួតក្របខ័ណ្ឌ Serie A នៅឡើយនោះទេ តាមរយះចំនួនបីប្រកួតកន្លងមកនេះ ៕
ដោយ៖តារា