តើរាត្រីនេះគោព្រៃកម្ពុជា អាចសងសឹកក្រុមខ្លាំង ម៉ាឡេស៊ី បានដែរឬទេ?

44629
  • នៅក្នុងរាត្រីថ្ងៃនេះក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតកំដៅសាច់ដុំជាមួយក្រុមខ្លាំង ជម្រើសជាតិម៉ាឡេស៊ី ដើម្បីត្រៀមប្រកួតដណ្ដើមពានរង្វាន់ AFF Championship 2018 ។

    Image may contain: 5 people, people standing

    ក្រុមគោព្រៃកម្ពុជា បានណាត់ក្រុមខ្លាំង ម៉ាឡេស៊ី ធ្វើការប្រកួតកំដៅសាច់ដុំជាលក្ខណៈមិត្តភាពដក់ស្រង់បច្ចេកទេស ដើម្បីត្រៀមខ្លួនដណ្ដើមពានរង្វាន់ AFF Championship 2018 នៅខែ វិច្ឆិការ ខាងមុខ ។ ការប្រកួតរវាងក្រុមទាំងពីរគឺជាការប្រកួតសងសឹកផងដែរ ដោយកាលពីការប្រកួតនៅពានរង្វាន់ AFF Suzuki Cup 2016 កម្ពុជាបានភ្លាត់ចាញ់ម៉ាឡេស៊ី ក្នុងលទ្ធផល ២ ទល់នឹង ៣​ ។ ចាំមើលថាតើកម្ពុជាអាចសងសឹកយកជ័យជម្នេះទៅលើម៉ាឡេស៊ីបានដែរឬទេនៅក្នុងរាត្រីនេះ ដោយខ្លួនធ្វើជាម្ចាស់ផ្ទះផងដែរនោះ?

    Image may contain: one or more people and outdoor

    គួរបញ្ជាក់ផងដែរថា ក្រុមគោព្រៃកម្ពុជា ស្ថិតនៅក្នុងពូល A  រួមគ្នាជាមួយ ឡាវ , មីយ៉ាន់ម៉ា , ម៉ាឡេស៊ី និង វៀតណាម ខណះពូល B មានក្រុម ថៃ , ហ្វីលីពីន​ , ឥណ្ឌូនេស៊ី និង សង្ហបុរី នៃការប្រកួតដណ្ដើមពានរង្វាន់ AFF Championship 2018 ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី