លោក Zinedine Zidane បង្ហាញអារម្មណ៍ចង់វិលទៅធ្វើជាគ្រូបង្វឹកវិញក្នុងពេលឆាប់ៗនេះ

24020
  • Zinedine Zidane បានជំរុញឱ្យមានការរំពឹងទុកថារូបគេអាចនឹងត្រូវទៅជំនួសតំណែងលោក Jose Mourinho នៅក្លឹប Man Utd ដោយបង្ហាញថាគាត់មានគម្រោងត្រឡប់ទៅធ្វើជាគ្រូបង្វឹកវិញក្នុងពេលឆាប់ៗនេះ ។

    Image result for Zinedine Zidane

    គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានចាកចេញពីការងារចាប់តាំងពីចាកចេញពី Real Madrid នៅចុងបញ្ចប់នៃរដូវកាល ២០១៧-១៨ មកម្លេះ ។ អតីតខ្សែបម្រើឆ្នើមរូបនេះបានដើរចេញពីតំណែងគ្រូបង្វឹកក្រោយពីការទទួលជ័យជម្នះជាលើកទី ៣ ជាប់ៗគ្នាជាប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Champions League ខណៈដែលពានរង្វាន់ក្របខ័ណ្ឌ La Liga ក៏បានទទួលជ័យជម្នះនៅឯកីឡដ្ឋាន Santiago Bernabeu ផងដែរ ។ លោក Zidane បានចាកចេញពីទីក្រុងម៉ាឌ្រីដដោយអះអាងថាក្រុម Blancos ត្រូវការអ្វីដែលខុសគ្នាដើម្បីរក្សាពួកគេឱ្យមានការប្រកួតប្រជែងក្នុងកម្រិតខ្ពស់បំផុត ។ គាត់រីករាយនឹងការសម្រាកពីភាពតានតឹងនៃការហ្វឹកហាត់ប៉ុន្តែបុរសវ័យ ៤៦ ឆ្នាំរូបនេះពេលនេះចង់វិលត្រលប់ទៅកាន់ទីលានវិញក្នុងពេលឆាប់ៗនេះ ។

    Related image

    លោក Zidane បានប្រាប់ទូរទស្សន៍ TVE ថា៖ “ពិតណាស់ខ្ញុំនឹងហ្វឹកហាត់ជាថ្មីម្តងទៀតព្រោះវាជាអ្វីដែលខ្ញុំចូលចិត្តធ្វើហើយអ្វីដែលខ្ញុំបានធ្វើអស់មួយជីវិតរបស់ខ្ញុំ” ។

    Image result for Zinedine Zidane

    អតីតម្ចាស់ពានរង្វាន់ Ballon d’Or មួយសម័យកាលរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅកាន់ទឹកដី Old Trafford ស្របពេលក្លឹបបីសាចក្រហម Manchester United កំពុងត្រដាបត្រដួសយ៉ាងខ្លាំងនៅរដូវកាលថ្មី ២០១៨-១៩ នេះ ដោយឈ្នះ ២ ប្រកួត ចាញ់ ២ ប្រកួត ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី