
ខ្សែការពារឆ្វេងរបស់ក្រុមតោកំណាច់អង់គ្លេស ត្រូវបានគេសែងចេញពីទីលានបន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំង នៅពេលអង់គ្លេសចាញ់អេស្ប៉ាញ កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ ។
បន្ទាប់ពីការប្រកួតនេះគ្រូបង្វឹករបស់អង់គ្លេសលោក Gareth Southgate បានឲ្យដឹងនូវព័ត៌មានថ្មីមួយស្តីពីលក្ខខណ្ឌរបស់កីឡាករ Luke Shaw ថា៖ “រូបគេបានអង្គុយនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់និយាយហើយហាក់ដូចជាស្រួល ។ យើងនឹងត្រូវវាយតម្លៃគាត់បន្តិចប៉ុន្តែនោះពិតជាសញ្ញាល្អ ។ ពិបាកនឹងប្រាប់ ( ប្រសិនបើគាត់សន្លប់បាត់បង់ស្មារតី ) វានឹងមានការធ្វើតេស្ត ។ យើងនឹងមិនយកឱកាសណាមួយជាមួយនឹងសុខភាពរបស់គាត់នោះទេ វាគឺជាការដួលសម្លប់ដែលមើលទៅគួរឱ្យភ្ញាក់ផ្អើលប៉ុន្តែគាត់ដឹងខ្លួនហើយនិយាយ”។
កាលពីថ្ងៃអាទិត្យការប្រកួតបាល់ទាត់បានបញ្ជាក់ថាកីឡាករវ័យ ២៣ ឆ្នាំរូបនេះបានរងនូវការប៉ះទង្គិចយ៉ាងខ្លាំង។ គាត់កំពុងត្រូវបានត្រួតពិនិត្យនិងកំពុងធ្វើតេស្តជាមួយអង់គ្លេសនៅ St. George’s Park ហើយនឹងវិលត្រឡប់មកកាន់ក្លឹបបីសាចក្រហម Manchester United នៅថ្ងៃចន្ទ ៕
ដោយ៖តារា