លោក Pep ទៅជួបជាមួយ Rabiot ដើម្បីបញ្ចុះបញ្ចូលគាត់មិនឱ្យធ្វើការផ្ទេរទៅកាន់ Barce

46333
  • កិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែបម្រើសញ្ជាតិបារាំង Adrien Rabiot នឹងមានកិច្ចសន្យាបន្តរហូតដល់ចុងឆ្នាំ ២០១៩ ដូច្នេះគាត់អាចចាកចេញដោយមិនគិតថ្លៃនៅរដូវក្តៅខាងមុខនេះ ។ ក្លឹប FC Barcelona ត្រូវតែចាត់វិធានការយ៉ាងរហ័ស ខណៈដែលគ្រូបង្វឹករបស់ក្រុម Man City លោក Pep Guardiola បានជួបផ្ទាល់ជាមួយ Rabiot ដើម្បីបញ្ចុះបញ្ចូលឱ្យគាត់ចូលរួមជាមួយក្រុម Citizens ជំនួសវិញ ។ របាយការណ៍មុនជាច្រើនបានលើកឡើងថាក្លឹបហងក្រហម Liverpool ក៏មានទំនាក់ទំនងជាមួយខ្សែបម្រើរូបនេះផងដែរ ។

    Image result for Pep Guardiola

    យោងតាមប្រភពរបស់ RMC ដ៏ល្បីល្បាញមួយរបស់ប្រទេសបារាំងបានឲ្យដឹងថាលោក Pep Guardiola គ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City បានជួបជាមួយកីឡាករ Adrien Rabiot ដែលជាគោលដៅផ្ទេរដ៏ធំរបស់ក្លឹប Barcelona ដើម្បីប្រាប់ខ្សែបម្រើរូបនេះថាគាត់ចង់ចុះហត្ថលេខាជាមួយគាត់នៅរដូវក្តៅខាងមុខនេះ ។ ទន្ទឹមនឹងនេះក្លឹប Paris Saint-Germain កំពុងព្យាយាមធ្វើកិច្ចសន្យាថ្មីជាមួយកីឡាករវ័យ ២៣ ឆ្នាំរូបនេះ ដែលកិច្ចសន្យាបច្ចុប្បន្ននឹងត្រូវបញ្ចប់នៅរដូវក្តៅឆ្នាំ ២០១៩ នេះបើតាមរបាយការណ៍របស់វិទ្យុ Montecarlo ។ ពួកគេចង់រក្សាកីឡាករនិងអ្នកគាំទ្រសំខាន់ៗនៅក្នុងក្លិប ។

    Image result for Adrien Rabiot

    យោងតាមសារព័ត៌មានកីឡាអេស្ប៉ាញការសែត Marca បានឲ្យដឹងថា Adrien Rabiot នៅតែជាគោលដៅនៃការផ្ទេរសំខាន់របស់ក្រុមអ្នកមានបុណ្យ Barcelona នៅរដូវក្តៅឆ្នាំ ២០១៩ ។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះត្រូវបានគេជំរុញឱ្យបន្តកិច្ចសន្យាជាមួយក្រុម Paris Saint-Germain រយៈពេលពីរបីថ្ងៃចុងក្រោយមិននឹងបិទទីផ្សាដោះដូរកីឡាករ ប៉ុន្តែមើលទៅដូចជា Rabiot ចង់ផ្លាស់ទីទៅកន្លែងផ្សេង ហើយគាត់មានចិត្តចង់ស្នាក់នៅពហុកីឡាដ្ឋាន Parc des Princes រហូតដល់កិច្ចសន្យារបស់គាត់ផុតកំណត់តែប៉ុណ្ណោះ ។

    Image result for Adrien Rabiot

    នេះជារឿងដ៏ល្អសម្រាប់ភាគីទាំងអស់ដែលចាប់អារម្មណ៍ចង់ចុះកិច្ចព្រមព្រៀងជាមួយ Rabiot នឹងផុតកំណត់នៅរដូវក្តៅខាងមុខនេះដែលមានន័យថាគាត់អាចចរចារផ្ទេរជាមួយនឹងក្លឹបដទៃទៀតដែលចាប់ផ្តើមពីខែមករាឆ្នាំ ២០១៩ តទៅ ។ Barcelona ត្រូវតែធ្វើសកម្មភាពយ៉ាងឆាប់រហ័សនិងផ្តួចផ្តើមការចរចានៅពេលដែលអាចធ្វើទៅបាន ។ ជាអកុសលក្រុម Man City មិនមែនជាក្លឹបតែមួយគត់ដែលចង់ធ្វើការចុះហត្ថលេខាលើ Rabiot នោះទេ ខណៈដែលក្លឹបដូចជា Juventus, AC Milan និង Liverpool សុទ្ធសឹងបានបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេទៅលើខ្សែបម្រើដ៏មានទេពកោសល្យរូបនេះ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី