
ចប់ការប្រកួតកំដៅសាច់ដុំដក់ស្រង់បច្ចេកទេសលក្ខណៈមិត្តភាព ក្រុមជម្រើសជាតិកម្ពុជា បានភ្លាត់ចាញ់ក្រុមជម្រើសជាតិ ម៉ាឡេស៊ី ក្នុងលទ្ធផល ១ ទល់នឹង ៣ ។
នៅក្នុងតង់ទីមួយក្រុមគោព្រៃកម្ពុជាបានធ្វើបុកខ្លាំងមែនរហូតដល់ទម្លាយសម្នាញ់ទីរបស់ម៉ាឡេស៊ី នៅនាទី ១៣ ដោយខ្សែការពារមកពីក្លឹប ព្រះខ័នរាជស្វាយរៀង សឿយ វិសាល ហើយលទ្ធផលនេះរក្សារហូតដល់បញ្ចប់ការប្រកួតតង់ទីមួយ ។ ចូលដល់តង់ទីពីរ ក្រុមទាំងពីរមានឱកាសរៀងខ្លួននិងធ្វើការបុកគ្នាទៅវិញទៅមក ប៉ុន្តែម៉ាឡេស៊ីយូទៅលេងកាន់តែល្អនឹងបន្ថែមការដាក់សម្ពាធកាន់តែច្រើនមកដល់កម្ពុជា កាន់តែខ្លាំងឡើងៗហើយបានបន្ថែម ២ គ្រាប់ទៀត ។
ហើយបញ្ចប់ការប្រកួត ក្រុមគោព្រៃកម្ពុជា បានប្រកួតចាញ់ក្រុមខ្លាម៉ាឡេស៊ី ក្នុងលទ្ធផលតានតឹងបំផុត ១ ទល់នឹង ៣ ធ្វើកម្ពុជាមិនទាន់ស្គាល់ពាក្យថាឈ្នះម៉ាឡេស៊ីនៅឡើយនោះ តាមរយះជួបគ្នាជាមួយម៉ាឡេស៊ី ៥ លើកកន្លងមកនេះ ៕
ដោយ៖តារា
រូបភាព៖ FFC