គ្រូថ្មី Nantes និយាយដ៏ភ្ញាក់ផ្អើលថា ខ្ញុំចង់ចុះហត្ថលេខាលើ Maradona ប៉ុន្តែគាត់បានស្លាប់ហើយ

19025

លោក Raymond Domenech ដែលជាគ្រូបង្វឹកថ្មីរបស់ Nantes បានបញ្ចេញប្រតិកម្មយ៉ាងចម្លែកនៅពេលត្រូវបានគេសួរអំពីការផ្ទេររបស់ក្លិប ដោយនិយាយថា លោកចង់ចុះកុងត្រាជាមួយ Diego Maradona ប៉ុន្តែជាអកុសលវីរបុរសអាហ្សង់ទីនរូបនេះបានទទួលមរណៈភាពទៅហើយ។
ត្រលប់មកវិស័យបាល់ទាត់វិញ ក្រោយពីបាត់មុខជាងមួយទសវត្សរ៍ បន្ទាប់ពីការចាកចេញរបស់គាត់ពីក្រុមជម្រើសជាតិបារាំង ក្រោយជួបបញ្ហាអាក្រក់នៅក្នុងព្រឹត្តិការណ៍ World Cup កាលពីឆ្នាំ ២០១០ លោក Domenech បានវិលមកវិញ ដោយទៅដឹកនាំក្លិប Nantes នាចុងឆ្នាំ២០២០នេះ។
ថ្លែងនៅក្នុងសន្និសិទកាសែតមួយលោក Domenech ត្រូវបានគេស្នើសុំឱ្យមានប្រតិកម្មរបស់គាត់ចំពោះការខកខានមិនបាននាំយក Jean Lucas ខ្សែបម្រើរបស់ក្លិប Lyon ក្នុងលក្ខខណ្ឌខ្ចីជើង ដោយក្នុងនោះលោកបាននិយាយធ្វើឱ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំងថា៖ “ខ្ញុំមិនបានធ្វើតាមការចុះកិច្ចព្រមព្រៀងនេះទេ ប៉ុន្តែឥឡូវនេះគាត់ (Lucas) បានស្ថិតនៅក្នុងទីក្រុងប្រេស ហើយនោះជារបៀបដែលវាកើតឡើង។ ខ្ញុំចង់ចុះហត្ថលេខាលើ Maradona ប៉ុន្តែគាត់បានស្លាប់ហើយ។ នោះហើយជារបៀបដែលវាកើតឡើង”៕ ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី