ក្ដីស្រមៃត្រូវរលាយ! PSG ប្រហែលជាគ្មានលុយ ដើម្បីចុះហត្ថលេខាលើ Messi នោះទេ

31457

កីឡាករ Leo Messi ហាក់ដូចជាសប្បាយចិត្តជាថ្មីម្តងទៀតនៅពេលដែលគាត់បានបង្ហាញទម្រង់លេងយ៉ាងល្អជាមួយក្រុម Barcelona ក្នុងប៉ុន្មានប្រកួតចុងក្រោយនេះ ប៉ុន្តែការរំពឹងទុកអំពីអនាគតរបស់គាត់នៅតែបន្តកើតមានជាមួយនឹងក្រុម Paris Saint-Germain ។
កុងត្រារបស់តារាអាហ្សង់ទីននឹងផុតកំណត់ក្នុងរយៈពេល ៥ ខែទៀត ហើយឥឡូវ Messi អាចចរចារជាមួយក្លឹបដទៃទៀតបាន ប៉ុន្តែការផ្ទេរសម្រាប់ម្ចាស់អាវលេខ ១០ រូបនេះមិនមាននោះទេ ទើបធ្វើឱ្យក្លឹបធំៗនៅអឺរ៉ុបចាប់អារម្មណ៍ចង់ជាន់ដៃជាន់ជើងគ្នា។ PSG ត្រូវបានគេដឹងថា បានប្តេជ្ញាចិត្តដើម្បីបង្រួបបង្រួម Messi ជាមួយ Neymar ឡើងវិញ ហើយចង់បង្កើតតំបន់ប្រយុទ្ធជួរមុខគ្រោះថ្នាក់បំផុតលើផែនដីទាំង៣ រួមជាមួយ Kylian Mbappe ។ ទោះយ៉ាងណាអ្នកសារព័ត៌មានបារាំង Julien Laurens បានបញ្ជាក់ថា ថវិការបស់ម្ចាស់ជើងឯកក្របខណ្ឌ Ligue 1 នឹងមិនអនុញ្ញាតឱ្យពួកគេចុះហត្ថលេខាម្ចាស់ពាន Ballon D’or ៦សម័យកាលឡើយ។
លោក Laurens បាននិយាយប្រាប់ Sky Sports ថា៖ “ជាមួយនឹងកម្មវិធី Financial Fair Play ការរីករាលត្បាត និងតើ PSG ទទួលរងផលប៉ះពាល់ច្រើនប៉ុណ្ណាដូចក្លឹបធំៗដទៃទៀត។ ខ្ញុំមិនដឹងថាយ៉ាងម៉េចទេ គ្រាន់តែកម្រិតប្រាក់ខែអ្នកអាចមាន Neymar អាចនិយាយបានថា ៣០ លានអឺរ៉ូក្នុងមួយឆ្នាំ Messi នៅ ៦០ លានអឺរ៉ូក្នុងមួយឆ្នាំ ហើយ Mbappe មានសក្តានុពលជាមួយកុងត្រាថ្មីលើចំនួនទឹកប្រាក់ដូច Neymar”។
លោកបន្តទៀតថា៖ “មានតែអ្នកទាំងបីទេដែលអាចទទួលបានប្រហែល ១៥០ លានអឺរ៉ូ នេះគ្រាន់តែជាប្រាក់ខែរបស់ពួកគេជារៀងរាល់ឆ្នាំ។ ហិរញ្ញវត្ថុវាមិនអាចទៅរួចនោះទេ ប៉ុន្តែពួកគេហាក់ដូចជានិយាយថាពួកគេនឹងព្យាយាម។ ប៉ុន្តែខ្ញុំគិតថា វាមិនមានភាពប្រាកដនិយមនោះទេ”៕ ដោយ៖ តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី