លោក Deschamps រីករាយពេលដែល Giroud ក្លាយជាកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតរបស់បារាំង

53102
  • គ្រូបង្វឹករបស់ក្រុមមាន់គក់បារាំងលោក Didier Deschamps បានសរសើរពីផលប៉ះពាល់ដែលកីឡាករ Olivier Giroud មានទៅលើក្រុមជម្រើសជាតិបារាំងនិងរីករាយដែលគាត់អាចរកគ្រាប់បាល់ពេលប៉ះជាមួយ ហូឡង់ ។

    Related image

    គ្រូបង្វឹកដែលបានដឹកនាំបារាំងឈ្នះពានរង្វាន់ FIFA World Cup ២០១៨​ កាលពីពេលថ្មីៗនេះបាននិយាយថា៖ “គាត់នឹងមិនបានធ្វើវាឱ្យឆ្ងាយទេ ប្រសិនបើគាត់មិនមានភាពខ្លាំងក្លា វាមិនងាយស្រួលនោះទេសម្រាប់គាត់ ។ ប៉ុន្តែថ្ងៃនេះគាត់មាន ៣២ គ្រាប់ដែលជាកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតសម្រាប់បារាំង ។ ដូចដែលខ្ញុំបាននិយាយមុនការប្រកួតគាត់មិនបានស៊ុតបញ្ចូលទីនៅ World Cup ទេ ប៉ុន្តែគាត់មានសារៈសំខាន់ណាស់ ។ អ្នកអាចឃើញវានៅពេលដែលរូបគេស៊ុតបញ្ចូលទីដែលអ្នកលេងនៅលើទីលាននិងលេងជាកីឡាករបម្រុងចង់ចែករំលែកក្ដីអំណរជាមួយគាត់ ។ ពួកគេដឹងពីអ្វីដែលគាត់បានធ្វើសម្រាប់ក្រុមហើយវាល្អដើម្បីទទួលបានការទទួលស្គាល់នៅរាត្រីនេះ “។

    Image result for Olivier Giroud

    ខ្សែប្រយុទ្ធរបស់ក្លឹបតោខៀវ Chelsea កីឡាករ Giroud វ័យ ៣១ ឆ្នាំបានបញ្ចប់ការរកគ្រាប់បាល់បញ្ចូលទីរបស់គាត់ក្នុងរយៈពេល ៨០៧ នាទីសម្រាប់ក្រុម Les Blues ( បារាំង ) ដើម្បីទទួលបានគ្រាប់បាល់សរុបចំនួន ៣២ គ្រាប់កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ ។ គ្រាប់បាល់ទី ៣២ របស់ Giroud សម្រាប់ក្រុមជម្រើសជាតិបារាំងមានន័យថារូបគេបច្ចុប្បន្នមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់បារាំង ដោយផ្ដួលលោក Zinedine Zidane ដែលរកបានត្រឹមតែ ៣១ គ្រាប់ប៉ុណ្ណោះ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី