
អតីតខ្សែបម្រើឆ្នើមរបស់ក្លឹប Chelsea លោក Claude Makelele បាននិយាយថាវាពិតជាលំបាកណាស់សម្រាប់លោក Maurizio Sarri ដើម្បីឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ក្នុងរដូវកាលដំបូងរបស់គាត់ ។ ទោះបីជាយ៉ាងណាក៏ដោយ Makelele ជឿជាក់ថាមានឱកាសដើម្បីបង្កើតប្រវត្តិសាស្ត្រនៅកីឡដ្ឋាន Stamford Bridge ខណៈដែលក្រុម Chelsea មានគុណភាពខ្ពស់ ។
អតីតខ្សែបម្រើឆ្នើមរបស់ក្រុមមាន់គក់បារាំងរូបនេះមានប្រសាសន៍ថា៖ “ខ្ញុំគិតថា Chelsea បានផ្លាស់ប្តូរច្រើន ។ មុនពេលឥឡូវនេះអ្នកមានក្រុមជាច្រើននៅក្នុងក្របខ័ណ្ឌ Premier League វាជាការប្រកួតប្រជែង ។ Manchester City, Manchester United និងក្រុមតូចៗសុទ្ធសឹងមានកីឡាករល្អៗ ដូច្នេះវានឹងក្លាយជាការលំបាកសម្រាប់ពួកគេក្នុងការឈ្នះពាន Premier League “។
អតីតខ្សែបម្រើរបស់ក្លឹបអធិរាជស Real Madrid រូបនេះបានបន្ថែមទៀតថា៖ “គាត់ ( លោក Sarri ) នៅតែមានកីឡាករល្អដូចជា Eden Hazard នៅទីនោះ N’Golo Kante ក៏ស្ថិតនៅទីនោះ ។ កីឡាករទាំងនេះបានផ្តល់រឿងខុសគ្នាអំពី Chelsea ច្រើនជាងការដែលយើងស្គាល់ពីមុន ។ ខ្ញុំគិតថាគាត់មានសមត្ថភាពក្នុងការបង្កើតប្រវត្តិសាស្រ្តសម្រាប់ក្រុមតោខៀវ Chelsea ម្តងទៀត “៕
ដោយ៖តារា