ចុមមានរឿងហ្នឹង! Lewandowski ដាច់ចិត្តទម្លាយថា លោក Klopp គឺជាគ្រូបង្វឹកដ៏អាក្រក់

51400

Robert Lewandowski បានរៀបរាប់ពីភាពរីករាយអំពីទំនាក់ទំនងរបស់គាត់ជាមួយលោក Jurgen Klopp ដោយនិយាយថា គ្រូបង្វឹក Liverpool គឺជាគ្រូមិនល្អដែលបានជំរុញឱ្យគាត់ដើរលើមាគ៌ាទៅរកភាពអស្ចារ្យ។
បន្ទាប់ពីមានជីវិតលំបាកក្នុងវ័យជំទង់ Lewandowski បានចាប់ផ្តើមក្លាយជាម៉ាស៊ីនរកគ្រាប់សម្រាប់ Znicz Pruszkow និង Lech Poznan ដែលធ្វើឱ្យគាត់ផ្លាស់ទៅ Borussia Dortmund ក្នុងឆ្នាំ ២០១០ ។ ការចាប់ផ្តើមជីវិតរបស់ Lewandowski នៅ Bundesliga មិនមានភាពរលូនទេ ខណៈដែលគាត់ត្រូវបានគេដាក់ឱ្យលេងនៅក្នុងទីតាំងលេខ ១០ ដែលមិនធ្លាប់លេងពីមុន ហើយបានរកឃើញថា ពិតជាមានការលំបាកក្នុងការហ្វឹកហាត់ក្រោមការគ្រប់គ្រងរបស់លោក Klopp។
ជាមួយគ្នានេះ Lewandowski បានបង្ហើបពីទំនាក់ទំនងដ៏ស្អិតរមួតរបស់គាត់ជាមួយ Klopp ថា៖ “Jurgen មិនត្រឹមតែជាឪពុកគិតដល់ខ្ញុំប៉ុណ្ណោះទេ។ ក្នុងនាមជាគ្រូបង្វឹកម្នាក់ គាត់ដូចជាគ្រូអាក្រក់។ ហើយខ្ញុំមានន័យថានៅក្នុងន័យល្អបំផុតនៃពាក្យនេះ”។
កីឡាករល្អបំផុតប្រចាំឆ្នាំ២០២០បន្តទៀតថា៖ “ខ្ញុំសូមពន្យល់។ គិតទៅអ្នកវិញពេលអ្នកនៅសាលារៀន។ តើគ្រូមួយណាដែលអ្នកចងចាំជាងគេ? មិនមែនជាអ្នកដែលធ្វើឱ្យជីវិតងាយស្រួលសម្រាប់អ្នក ហើយមិនដែលរំពឹងអ្វីពីអ្នក។ No No No។ អ្នកចាំគ្រូអាក្រក់ម្នាក់ដែលតឹងរឹងនឹងអ្នក។ អ្នកដែលដាក់សម្ពាធលើអ្នក ហើយធ្វើអ្វីគ្រប់យ៉ាងដើម្បីទទួលបានផលប្រយោជន៍ល្អបំផុតពីអ្នក។ នោះគឺជាគ្រូដែលធ្វើអោយអ្នកប្រសើរជាងនេះមែនទេ? ហើយលោក Jurgen គឺដូចនោះ”៕ ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី