បើ Messi ចូលរួមជាមួយ PSG ពិតមែននោះ Mbappe នឹងផ្លាស់ទៅ Real Madrid ភ្លែត

10404
  • Kylian Mbappe ត្រូវបានគេនិយាយថា ជាគោលដៅកំពូលរបស់ Real Madrid សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅ។
    ទន្ទឹមនឹងនេះ Paris Saint-Germain នៅតែមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរប្រធានក្រុម Barcelona កីឡាករ Lionel Messi ។ ដូចអ្នកជំនាញការផ្ទេរជនជាតិបារាំងលោក Julien Laurens ថ្មីៗនេះបាននិយាយនៅលើកញ្ចក់ទូរទស្សន៍ Sky Sports ដោយបញ្ជាក់ថា បើ Mbappe, Neymar និង Messi នៅក្នុងក្រុមតែមួយ នោះមានន័យថា PSG នឹងត្រូវចំណាយយ៉ាងតិច ១៥០ លានផោនក្នុងមួយរដូវកាលសម្រាប់តែប្រាក់ឈ្នួលរបស់ពួកគេប៉ុណ្ណោះ។
    ដូច្នេះវាមិនអាចទៅរួចនោះទេសម្រាប់ក្លិបអ្នកមានបារាំងក្នុងការចុះហត្ថលេខាលើតារាអន្តរជាតិអាហ្សង់ទីនបើពិនិត្យទៅលើច្បាប់ Financial Fair Play ដែលហាមគ្រប់ក្លិបទាំងអស់ចាយលើសចំណូលរបស់ខ្លួន។ ដោយសារតែ Mbappe មិនទាន់បន្តកុងត្រាជាមួយ PSG ដែលនឹងត្រូវផុតកំណត់នៅឆ្នាំ ២០២២ PSG អាចនឹងបញ្ចូនរូបគេទៅឱ្យ Real Madrid នៅរដូវក្តៅនេះ ដើម្បីចុះហត្ថលេខាលើ Messi ជំនួសវិញ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី