Barcelona បដិសេធមិនចុះហត្ថលេខាលើ Cristiano Ronaldo ដោយសារតែ Ronaldinho

69826

Ronaldinho គឺជាគ្រូដ៏អស្ចារ្យម្នាក់សម្រាប់ Lionel Messi ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានបង្ហាត់បង្រៀនកីឡាករសញ្ជាតិអាហ្សង់ទីនតាំងពីវ័យក្មេងនៅឯក្លឹប Barcelona ហើយបច្ចុប្បន្ន Messi បានរីកចម្រើនយ៉ាងខ្លាំងនៅក្នុងក្លិប។
ប៉ុន្តែឱកាសនោះប្រហែលជាមិនអាចកើតមានឡើងឡើយ ប្រសិនបើអតីតប្រធានក្លិប Barcelona លោក Joan Laporta បានធ្វើសកម្មភាពដើម្បីចុះហត្ថលេខាជាមួយ Cristiano Ronaldo ជំនួសឱ្យការចុះហត្ថលេខាលើវីរបុរសប្រេស៊ីល Ronaldinho ប៉ុន្តែ Barca បានសម្រេចចិត្តបដិសេធនាំយកយុវជនព័រទុយហ្កាល់ មុនពេលតារាវ័យក្មេងរូបនេះ ផ្លាស់ទៅលេងនៅក្រុមបិសាចក្រហម Manchester United វិញកាលឆ្នាំ២០០៣។
លោក Laporta បាននិយាយនៅក្នុងការសន្ទនាមួយជាមួយគណនីធ្វីតធឺថា៖ “យើងហៀបនឹងចុះហត្ថលេខាជាមួយ Ronaldinho និង Rafa Marquez ។ មនុស្សរបស់ Marquez បានស្នើសុំ Cristiano Ronaldo មកពួកយើង។ គាត់នៅ Sporting Clube នៅពេលនោះ”។
លោកបន្ថែមទៀតថា៖ “ភ្នាក់ងារម្នាក់របស់គាត់បាននិយាយថា ពួកគេមានកីឡាករម្នាក់ដែលពួកគេបានលក់ទៅឱ្យក្រុម Manchester United ក្នុងតម្លៃ ១៩ លានអឺរ៉ូ ប៉ុន្តែពួកគេនឹងលក់គាត់ឲ្យយើងក្នុងតម្លៃ ១៧ លានអឺរ៉ូ។ ប៉ុន្តែយើងបានវិនិយោគនៅ Ronaldinho រួចហើយនៅពេលនោះ។ Cristiano លេងបានច្រើនកន្លែងជាងតំបន់កណ្តាល។ យើងគិតថា យើងត្រូវបានគេគ្របដណ្តប់ ដូច្នេះយើងបានបដិសេធគាត់ ហើយខ្ញុំមិនសោកស្តាយទេ”៕ ដោយ៖ វិទូ

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី