
លោក Lionel Scaloni បាននិយាយថាអាវលេខ ១០ ត្រូវបានបម្រុងទុកសម្រាប់តែកីឡាករ Lionel Messi ម្នាក់តែប៉ុណ្ណោះ ខណៈពេលដែលអាហ្សង់ទីនសង្ឃឹមថាម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាលរូបនេះនឹងបន្តអាជីពជាមួយជម្រើសជាតិបន្តទៀត ។ អនាគតរបស់កីឡាករ Messi ជាមួយអាហ្សង់ទីននៅមិនទាន់ច្បាស់នៅឡើយ ក្រោយពីកីឡាកររូបនេះមិនបានទៅចូលរួមសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ ទល់នឹង ប្រទេសហ្គាតេម៉ាឡា និង កូឡុំប៊ី ។
ខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំរូបនេះត្រូវបានគេរាយការណ៍ថាមានសម្ពាធខ្លាំងដើម្បីបន្តនៅលើឆាកអន្តរជាតិបន្ទាប់ពីយុទ្ធនាការប្រកួតបាល់ទាត់ World Cup របស់ប្រទេសអាហ្សង់ទីននៅក្នុងប្រទេសរុស្ស៊ីដែលជាក្រុមយក្សអាមេរិចខាងត្បូងដែលបានធ្លាក់ចេញក្រោមថ្វីជើងរបស់បារាំងនៅក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ។ Messi បានសម្រាកពីក្រុមជម្រើសជាតិចាប់តាំងពីលោក Scaloni បានជំនួសតំណែងលោក Jorge Sampaoli នៅលើទីលានបណ្តោះអាសន្ន ហើយវាមិនមានភាពខុសប្លែកគ្នានៅមុនថ្ងៃប្រកួតនៅថ្ងៃអង្គារទល់នឹងកូឡុំប៊ី ក្នុងរដ្ឋញូវជើស៊ី ឡើយ ។
ពេលសួរអំពីកីឡាករ Messi និងម្ចាស់អាវលេខ ១០ លោក Scaloni បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ “មានចម្លើយតែមួយគត់សម្រាប់សំណួររបស់អ្នករាល់គ្នា ។ រាល់កីឡាករដែលស្ថិតក្នុង World Cup បានរក្សាលេខរបស់ពួកគេជាអ្នកដែលមកទីនេះ ។ នៅពេលនេះអាវលេខ ១០ ជាកម្មសិទ្ធិរបស់ Messi ហើយវានឹងស្ថិតក្នុងវិធីនេះរហូតទាល់តែគាត់សម្រេចចិត្តថាតើគាត់នឹងបន្តជាមួយយើងឬអត់ ។ យើងមិនបានបិទឱកាសនោះទេ ដូច្នេះខ្ញុំបានជ្រើសរើសទុកលេខនេះសម្រាប់គាត់ ។ នៅពេលអនាគតយើងនឹងឃើញ ប៉ុន្តែប្រសិនបើអ្នកសម្លឹងមើលកីឡាករដែលបានលេង World Cup អ្នកនឹងឃើញថាពួកគេបានរក្សាចំនួនលេខរបស់ពួកគេ ហើយយើងរង់ចាំនាពេលអនាគតដើម្បីដឹងថាមានអ្វីកើតឡើង ប៉ុន្តែរហូតមកដល់ពេលនេះគ្មាននរណាម្នាក់ប្រើប្រាស់លេខ ១០ នោះទេ ព្រោះវាជាកម្មសិទ្ធផ្តាច់មុខសម្រាប់រូប Messi ហើយនោះគឺជាការសម្រេចចិត្តរបស់ខ្ញុំហើយគ្មានអ្វីផ្សេងទៀតអំពីរឿងនេះទេ “។
ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប FC Barcelona កីឡាករ Messi បានអវត្តមាន ខណៈដែលអាហ្សង់ទីនបានផ្តួល ក្រុមហ្គាតេម៉ាឡា ក្នុងលទ្ធផល ៣-០ ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា កាលពីថ្ងៃសុក្រកន្លងទៅនេះ ។ ក្រុមរបស់លោក Scaloni បានរកគ្រាប់បាល់បញ្ចូលទីបានយ៉ាងល្អនៅក្នុងតង់ទី ១ ពីកីឡាករ Gonzalo Martinez, Giovani Lo Celso និង Giovanni Simeone ។
គ្រូបង្វឹកបណ្ដោះអាសន្នរូបនេះបានបន្តថា៖ “វាច្បាស់ណាស់ថានៅពេលកីឡាករដ៏ល្អបំផុតរបស់ពិភពលោកមិនមែន Messi ក្នុងការលេងជាមួយអាហ្សង់ទីនក្រុមនេះចាញ់វាគ្មានអ្វីដែលគួរឱ្យសង្ស័យនោះទេ ។ ប៉ុន្តែគំនិតរបស់យើងគឺការប្រមូលផ្តុំក្រុមមួយក្នុងករណីដែលគាត់នៅជាមួយយើងម្តងទៀត ដូច្នេះគាត់មានអារម្មណ៍ស្រួលជាមួយយើងមិនមានអ្វីផ្សេងទៀត ។ ទន្ទឹមនឹងនេះយើងបង្កើតក្រុមមួយយើងហៅក្រុមបុរសដែលយល់ពីអ្វីដែលមានន័យថាលេងជាមួយនឹងពណ៌ទាំងនេះ ។ ដូច្នេះនៅពេលអនាគតយើងនឹងឃើញអ្វីដែលនឹងកើតឡើង “៕
ដោយ៖តារា