ធ្វើហ្វេនយូរហើយ ចង់ដឹងអត់ថា Ronaldo និង Messi មានឈ្មោះក្រៅ (Nickname) ហៅថាមិច?

31050
  • រាល់កីឡាបាល់ទាត់អស្ចារ្យ តែងតែមានឈ្មោះហៅក្រៅ (Nickname) របស់ពួកគេ ដោយ Cristiano Ronaldo ត្រូវបានគេស្គាល់ថា ជា ‘El Bicho’ ខណៈដែល Carles Puyol ត្រូវបានគេហៅថា ‘El Tiburon’ ។
    កីឡាករ Lionel Messi ដែលជាកីឡាករបាល់ទាត់ដ៏ឆ្នើមម្នាក់ដែលមិនធ្លាប់មាននៅក្នុងពិភពបាល់ទាត់ ក៏មានឈ្មោះហៅក្រៅគួរឱ្យស្រឡាញ់ផងដែរ។ ឈ្មោះហៅក្រៅដ៏ល្បីបំផុតមួយរបស់ Messi គឺ ‘La Pulga’ ដែលជាភាសាអេស្ប៉ាញ។ Messi ត្រូវបានគេស្គាល់ថា ‘La Pulga’ ចាប់តាំងពីគាត់នៅក្មេងត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានកង្វះអ័រម៉ូនលូតលាស់នៅអាយុ ១០ ឆ្នាំ។
    កម្ពស់ទាបនិងមាឌល្អិតរបស់ម្ចាស់ពាន Ballon D’or ៦សម័យកាលបានធ្វើឱ្យគាត់មានឈ្មោះហៅក្រៅដែលជាភាសាអង់គ្លេសថា ‘The Flea’ ឬ ‘ចៃឆ្កេ’ ជាភាសាខ្មែរ ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់គាត់ក្នុងនាមជាកីឡាករបាល់ទាត់ដ៏ជោគជ័យតាំងពីគាត់នៅវ័យក្មេង បើទោះបីជាគាត់មានមាឌតូចល្អិត តែពោពេញទៅដោយទេពកោសល្យដ៏អស្ចារ្យ។
    គួរឱ្យដឹងថា Barcelona អាចផ្តល់ឱ្យ Messi នូវការព្យាបាលត្រឹមត្រូវនៅពេលគាត់មានអាយុ ១៤ឆ្នាំនិងកំពុងសាងប្រវត្តិសាស្ត្រក្នុងវិស័យបាល់ទាត់។ Messi ក៏ជាកីឡាករម្នាក់ដែលល្បីល្បាញបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ក្លិប Barcelona និងត្រូវបានគេចាត់ទុកថាជាទេពកោសល្យដ៏កម្រសម្រាប់ក្លឹប និងពិភពលោក៕ ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី