រស់ សំអឿន ថា និងចែករំលែកបទពិសោធន៍ដល់កីឡាករវ័យក្មេងៗនៅ វិសាខា

13774
  • ខ្សែការពារឆ្នើមជម្រើសជាតិ រស់ សំអឿន បង្ហើបថា ចាប់តាំងពីផ្លាស់មកលេងនៅក្លិបថ្មីវិសាខា ជិតមួយខែមក មានភាពចុះសម្រុងគ្នាជាមួយនឹងកីឡាករបរទេស និង មិត្តរួមជាតិរលកមុនបានល្អ តែសម្រាប់កីឡាករវ័យក្មេងមួយចំនួនដែលមិនធ្លាប់ប្រឡូកនៅលីគកំពូលកម្ពុជា ហាក់មិនទាន់យល់គ្នារលូននៅឡើយទេ។

    Image result for រស់ សំអឿន

    យ៉ាងណាក៏ដោយ អតីតសមាជិកក្លិបបឹងកេត ថ្លែងថា បានព្យាយាមចែករំលែកបទពិសោធដល់សិស្សប្អូនទាំងអស់នោះដើម្បីឲ្យមានការសហការគ្នាកាន់តែល្អមុនឈានជើងចូលការប្រកួតសំខាន់នានា នៅពេលដ៏ខ្លីខាងមុខ។

    Image may contain: 2 people, people playing sports, people standing and outdoor

    អតីតកីឡាករបឹងកេតរូបនេះបានអះអាងថា នឹងប្រឹងប្រែងជួយក្រុមថ្មីវិសាខា ឲ្យទទួលបានលទ្ធផលល្អក្នុងការប្រកួតលីគកំពូល ២០១៨ ដែលជារដូវកាលដំបូងរបស់ក្រុមជើងឯកលីគទី២កម្ពុជាមួយនេះ។
    រស់ សំអឿន បានឈានជើងចូលវិសាខា ក្រោយចំណាយពេល ៥ រដូវកាលនៅក្លិបបឹងកេតជាទីដែលរូបគេរួមចំណែកឈ្នះជើងឯកលីគកំពូល ២ សម័យ ផងដែរ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី