ស៊ុត១គ្រាប់យប់មិញ ជួយ Man Utd ឈរកំពូលតារា Pogba ញញឹមញញែមបិទមាត់មិនជិត

11662
  • ថ្លែងប្រាប់ Sky Sports បន្ទាប់ពីការប្រកួតនៅ Turf Moor កីឡាករ Paul Pogba បាននិយាយថា៖ “ខ្ញុំតែងតែរីករាយនៅពេលដែលខ្ញុំឈ្នះ ថ្ងៃនេះយើងបានឈ្នះ ដូច្នេះខ្ញុំពិតជារីករាយ ហើយខ្ញុំរីករាយដែលយើងឈរនៅកំពូលតារាង។ ប្រាកដណាស់ (មានរឿងជាច្រើនដែលត្រូវសប្បាយរីករាយ)”។
    ខ្សែបម្រើអន្តរជាតិបារាំងវ័យ ២៧ឆ្នាំ Pogba បន្តរៀបរាប់ទៀតថា៖ “យើងដឹងថាការប្រកួតថ្ងៃនេះពិតជាតឹងតែងណាស់ ពិបាកណាស់ ហើយជាក់ស្តែងយើងចង់ឈ្នះ។ យើងដឹងថា វាមិនងាយស្រួលទេក្នុងការលេងនៅទីនេះ។ យើងទទួលបាន ៣ ពិន្ទុ ហើយយើងសប្បាយចិត្តចំពោះរឿងនោះ។ នៅមានផ្លូវវែងឆ្ងាយទៀត ហើយយើងនឹងត្រូវផ្តោតអារម្មណ៍ម្តងទៀតរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ”។
    សូមជម្រាបផងដែរថា ក្រុមបិសាចក្រហម Manchester United នឹងធ្វើដំណើរទៅកាន់ទឹកដី Anfield ដើម្បីទៅសួរសុខទុកក្រុមហង្សក្រហមនៃការប្រកួតក្របខណ្ឌ Premier League នៅថ្ងៃអាទិត្យ ខណៈដែលក្រុមបិសាចក្រហមកំពុងវាដាច់ ៣ ពិន្ទុលើក្រុមការពារតំណែងជើងឯក Liverpool ៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី