Solskjaer៖ ជំនួបជាមួយ Liverpool នឹងក្លាយជាការសាកល្បងដ៏អស្ចារ្យមួយនៃមហិច្ឆិតា Man Utd

11366
  • លោក Ole Gunnar Solskjaer គ្រូបង្វឹករបស់ក្រុម Man Utd បាននិយាយថា ដំណើរទៅកាន់ Liverpool នាចុងសប្តាហ៍នេះ នឹងក្លាយជាការសាកល្បងដ៏អស្ចារ្យមួយនៃមហិច្ឆិតាក្រុមរបស់លោក បន្ទាប់ពីជ័យជម្នះកាលពីថ្ងៃអង្គារលើក្លិប Burnley។
    ការស៊ុតបញ្ចូលទីនៅនាទីទី ៧១ ពីកីឡាករ Paul Pogba គឺគ្រប់គ្រាន់ដើម្បីធ្វើឲ្យក្រុមបិសាចក្រហមទទួលជ័យជម្នះ ១-០ នៅឯកីឡដ្ឋាន Turf Moor ហើយធ្វើឲ្យពួកគេទទួលបាន ៣ ពិន្ទុ ឡើងទៅឈរនៅកំពូលតារាង។ នេះជាលើកទី១ ហើយដែលបិសាចក្រហមបានឈរនៅលើកំពូលតារាង ចាប់តាំងពីលោក Sir Alex Ferguson ចូលនិវត្តន៍ក្នុងឆ្នាំ២០១៣ ដោយបង្កើនក្តីសង្ឃឹមនៃការប្រកួតប្រជែងដណ្តើមតំណែងជើងឯក។ ការបន្តដំណើរទៅកាន់ Anfield ដែល Manchester United មិនបានឈ្នះក្រុមលោក Klopp ចាប់តាំងពីខែមីនាឆ្នាំ ២០១៦ មកម្លេះ។ ទោះយ៉ាងណា Solskjaer និយាយថា ក្រុមរបស់គាត់អាចទៅទីនោះដោយភាពជឿជាក់។
    លោក Solskjaer បានប្រាប់អ្នកយកព័ត៌មានថា៖ “យើងកំពុងទន្ទឹងរងចាំវា យើងរីករាយនឹងកន្លែងដែលយើងនៅគ្រប់ពេល។ នៅពេលនេះ យើងនៅទីណាយើងទៅទីនោះដោយដឹងថា យើងកំពុងលេងជាមួយក្រុមល្អបំផុតនៅក្នុងប្រទេសក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ពួកគេគឺជាម្ចាស់ជើងឯក”។
    គ្រូបង្វឹកបិសាចក្រហមខាងលើបន្តថា៖ “យើងកំពុងទន្ទឹងរង់ចាំវា ហើយវាជាការធ្វើតេស្តដ៏អស្ចារ្យមួយនៃកន្លែងដែលយើងស្ថិតនៅជាមួយក្រុមខ្លាំង។ យើងកំពុងតែល្អប្រសើរឡើង។ យើងលេងជិតពាក់កណ្តាលរដូវកាល ហើយវាបង្ហាញពីកន្លែងដែលយើងនៅ។ ប៉ុន្តែគ្មាននរណាម្នាក់នឹងចងចាំតារាងលីគនៅថ្ងៃទី១២ ខែមករានោះទេ”៕ ដោយ៖ វិទូ

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី