កំពូលភ្នាក់ងារលោក Raiola គ្រោងនឹងរៀបចំការផ្ទេរ Haaland ទៅ Barcelona នៅរដូវកាលក្រោយ

42816
  • ភ្នាក់ងារជាន់ខ្ពស់របស់ Erling Haaland គឺលោក Mino Raiola នឹងព្យាយាមរៀបចំឱ្យមានការផ្លាស់ប្តូរខ្សែប្រយុទ្ធរបស់ Borussia Dortmund ទៅ Barcelona នៅរដូវកាលក្រោយ នេះបើយោងតាមអ្នកសារព័ត៌មានដែលអាចជឿទុកចិត្តបានលោក Oriol Domenech (តាមរយៈគណនី Twitter @orioldomenech) ។
    ទោះបីជាលោក Domenech ជាប្រភពព័ត៌មានដ៏មានទំនប់ចិត្តបំផុតសម្រាប់ផ្ទៃក្នុងក្លិប Barcelona យ៉ាងណាក្ដី យ៉ាងហោចណាស់មានឧបសគ្គធំៗចំនួនពីរ អាចនឹងរារាំងសម្រាប់ការផ្ទេរនេះមិនឱ្យកើតមានឡើង។ ស្របពេលក្រុមរបស់លោក Ronald Koeman ហាក់ជួបបញ្ហានៅតំបន់ប្រយុទ្ធរៀបចំមិនត្រូវគ្នាសោះ បើទោះបីជាពោពេញទៅដោយខ្សែប្រយុទ្ធឆ្នើមៗដូច Griezmann, Coutinho និង Dembele យ៉ាងណាក្ដី ហើយអ្វីកាន់តែអាក្រក់ទៀតនោះគឺ ការប្រឈមបាត់បង់ម្ចាស់ពាន Ballon D’or ៦សម័យកាល Lionel Messi នៅចុងរដូវកាលនេះ។
    ឧបសគ្គទី១ គឺស្ទីលលេងរបស់ Haaland ខណៈដែលក្រុមយក្សកាតាឡានមិនត្រូវការខ្សែប្រយុទ្ធក្នុងក្រុមរបស់ពួកគេទេ។ ឧបសគ្គទី២ គឺថាឥឡូវនេះបើតាមការវាយតម្លៃរបស់ Transfermarkt បានឱ្យដឹងថា តម្លៃផ្ទេរកីឡាករវ័យ ២០ ឆ្នាំរូបនេះ ឡើងរហូតដល់ ១០០ លានអឺរ៉ូ ដែលមានន័យថា Barcelona មិនអាចមានលទ្ធភាពក្នុងការចុះកុងត្រាលើរូបគេ ក្នុងពេលឆាប់ៗនេះទេ ដោយសារស្ថានភាពហិរញ្ញវត្ថុរបស់ក្លិបមិនអំណោយផល ដែលកើតចេញការរីករាលនៃវីរុសកូវីដ-១៩៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី