Barcelona ចង់ពាំនាំ Aguero ទៅចាប់ដៃជាមួយ Messi ក្រោយត្រូវ Man City បោះបង់ចោល

22355

សារព័ត៌មាន The Sun បានរាយការណ៍ថា ក្រុម Barcelona ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Sergio Aguero របស់ក្រុម Manchester City ក្នុងការផ្ទេរដោយឥតគិតថ្លៃនៅចុងបញ្ចប់នៃរដូវកាលនេះ។
អតីតកីឡាករក្លិប Atletico Madrid វ័យ ៣២ ឆ្នាំរូបនេះ នឹងត្រូវផុតកុងត្រាជាមួយក្រុមមេឃខៀវ Manchester City នៅរដូវក្តៅនេះ និងមិនទាន់ត្រូវបានផ្តល់ជូននូវកិច្ចសន្យាថ្មីពីភាគីរបស់លោក Pep Guardiola នៅឡើយនោះទេ។
Barca នៅតែស្វែងរកខ្សែប្រយុទ្ធកណ្ដាលមុតស្រួចថ្មី បន្ទាប់ពីការចាកចេញរបស់ Luis Suarez ហើយពួកគេបានសម្លឹងឃើញខ្សែប្រយុទ្ធអន្តរជាតិអាហង្ស់ទីន Aguero ព្រោះគាត់គឺជាមិត្តល្អនិងជាមិត្តរួមជាតិជាមួយប្រធានក្រុមអ្នកមានបុណ្យ Barcelona គឺ Lionel Messi៕ ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី