Modric បញ្ជាក់ពីការចរចាកុងត្រាថ្មីជាមួយ Real Madrid ធ្វើឱ្យហ្វេនៗសប្បាយចិត្តជាខ្លាំង

15547

កិច្ចសន្យារបស់ Luka Modric ជាមួយ Real Madrid នឹងដំណើរការរហូតដល់ខែមិថុនាឆ្នាំ ២០២១ ប៉ុន្តែកីឡាករអន្តរជាតិក្រូអាស៊ីរូបនេះបានបង្ហាញថា ការចរចារដើម្បីបន្តកិច្ចព្រមព្រៀងថ្មីរបស់គាត់ គឺស្ថិតនៅលើផ្លូវត្រូវ។
ខ្សែបម្រើរបស់ក្លិប Real Madrid វ័យ ៣៥ឆ្នាំរូបនេះ នៅតែបង្ហាញទម្រង់លេងយ៉ាងល្អ ដោយជួយឱ្យ Real Madrid គ្រងតំណែងជើងឯក LaLiga Santander ចំនួន ២លើក និង Champions League ៤ដង រួមនឹងពានរង្វាន់ផ្សេងៗជាច្រើនទៀត។ ក្រៅពីពានរង្វាន់សម្រាប់ក្លិប Modric ក៏បានឈ្នះពានបុគ្គលផ្ទាល់ខ្លួនផងដែរ ពោលគឺបានឈ្នះពានកីឡាករឆ្នើមបំផុតលើផែនដី Ballon D’or ៦សម័យកាល ប៉ុន្តែបច្ចុប្បន្នរូបគេមិនទាន់ទទួលបានកុងត្រាថ្មីនៅឡើយនោះទេ។
នៅក្នុងសន្និសីទកាសែតមុនពេលការប្រកួតរបស់ក្លិប Real Madrid ខ្សែបម្រើ Modric បាននិយាយថា៖ “ខ្ញុំកំពុងនិយាយជាមួយ (Real Madrid) ហើយការបន្តកុងត្រារបស់ខ្ញុំគឺកំពុងស្ថិតក្នុងទិសដៅត្រឹមត្រូវ។ ខ្ញុំសប្បាយចិត្តនឹងបញ្ហាដែលកំពុងកើតឡើង ប៉ុន្តែខ្ញុំមិនអាចនិយាយអ្វីទៀតទេ”៕ ដោយ៖ តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី