លោក Diego Simeone ៖ ប្រសិនបើគេឱ្យជ្រើសរើស ខ្ញុំនឹងយក Neymar មុន Mbappe

37044
  • គ្រូបង្វឹករបស់ក្លឹប Atletico Madrid លោក Diego Simeone បានពន្យល់ថាគាត់នឹងជ្រើសរើសយក Neymar សម្រាប់ក្រុមមួយរបស់គាត់មុន Kylian Mbappe ។ ក្លឹប Paris Saint-Germain មានកីឡាករពីរនាក់ដែលមានតំលៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់ ខណះ Mbappe ដែលជាកីឡាករដែលមិនមានការជឿជាក់ក្នុងការប្រកួតនេះក្រោយពីបានជួយឱ្យបារាំងទទួលបានជោគជ័យនៅ World Cup នៅប្រទេសរុស្ស៊ី ២០១៨ កន្លងមកនេះ ។

    Image result for Diego Simeone

    សួរដោយ Cadena COPE តើកីឡាករណាដែលលោកចូលចិត្ត? លោក Simeone បានឆ្លើយថា៖ “Neymar ។ នៅក្នុងក្រុម Barcelona របស់ Luis Enrique នៅពេលដែលគាត់ត្រូវការធ្វើការគាត់ធ្វើការ ។ Mbappe មានលក្ខណៈបុគ្គលហើយមិនមានតួនាទីច្បាស់លាស់ ។ Neymar មានជំហរថេរ”។

    Image result for Neymar

    លោក Simeone ក៏បានធ្វើការប្រៀបធៀបជាមួយនឹងកីឡាករ Antoine Griezmann ដែលជាកូនក្រុមរបស់លោកនៅក្លិប Atleti ផងដែរ ដែលបានបដិសេធការរំពឹងទុកថានឹងផ្លាស់ទៅកាន់ក្លិប Barcelona នៅរដូវក្តៅនេះដើម្បីបន្តកិច្ចសន្យារបស់ខ្លួននៅកីឡាដ្ឋាន Wanda Metropolitano ជាមួយនឹងកីឡាករ Mbappe វ័យ ១៩ ឆ្នាំផងដែរ ។

    Related image

    បុរសដែលដឹកនាំក្លឹប AT Madrid លើកពាន UEFA Europa League កាលពីរដូវកាលកន្លងទៅនេះបាននិយាយថា៖ “Griezmann មានប្រកួតខុសៗគ្នា ។ ខ្ញុំបានអានអំពី Mbappe ដោយគេនិយាយថាគេមានសមត្ថភាពនិងលឿនជាងគាត់ ប៉ុន្តែ Griezmann គឺអ្នកបើកបរយន្តហោះ “។

    Related image

    អ្នកទាំងពីរបានជួយឱ្យបារាំង ផ្តួល ហូឡង់ ក្នុងលទ្ធផល ២-១ នៅក្នុងការប្រកួតដណ្ដើមពានរង្វាន់ UEFA Nations League កាលពីថ្ងៃ អាទិត្យ ខណៈដែល Griezmann ធ្លាប់និយាយពីបំណងប្រាថ្នារបស់គាត់ក្នុងការឈ្នះពានរង្វាន់ Ballon d’Or និងមានជំនឿថាគាត់មានឈ្មោះនៅក្នុងបេក្ខភាព ៣ នាក់ចុងក្រោយនៅឆ្នាំ​នេះ ។ តារាឆ្នើមរបស់ក្រុម Atletico Madrid បានឈរនៅចំណាត់ថ្នាក់លេខ ៣ ក្នុងតារាងបាល់មាសនៅ World Cup នៅពីក្រោយ Luka Modric និង Eden Hazard ខណៈ ដែល Mbappe ត្រូវបានគេដាក់ឈ្មោះជាកីឡាករឆ្នើមវ័យក្មេងសម្រាប់ព្រឹត្តិការណ៍ ៤ ឆ្នាំមានម្ដងកន្លងទៅនេះ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី