ចុម! ល្បីមានៗតែ PSG កំពុងអង្វរសុំជំនួយពីរដ្ឋាភិបាលបារាំង ដើម្បីបង់ប្រាក់ខែដល់បុគ្គលិកខ្លួន

214015

សូម្បីតែក្រុមល្បីថាសម្បូរធនធាន Paris Saint-Germain ក៏ជួបបញ្ហាហិរញ្ញវត្ថុផងដែរ កំពុងស្នើរសុំឱ្យរដ្ឋាភិបាលបារាំងជួយបង់ប្រាក់ខែដល់បុគ្គលិករបស់ពួកគេ។
លោក James Roures ដែលជាម្ចាស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Mediapro បានរំលោភលើកិច្ចព្រមព្រៀងជាមួយក្របខណ្ឌ Ligue 1 ដែលតម្រូវឱ្យពួកគេបង់ប្រាក់ ៨០០ លានអឺរ៉ូក្នុងមួយឆ្នាំ ដែលមានសុពលភាពរហូតដល់ឆ្នាំ ២០២៤ បើទោះបីជាមិនមានការទូទាត់ប្រាក់តាំងពីរដំបូងក៏ដោយ។ ក្រុមហ៊ុនទូរទស្សន៍បានចំណាយប្រាក់ ១០០លានអឺរ៉ូសម្រាប់ការប្រកួតដែលពួកគេបានចាក់ផ្សាយ។
ជាលទ្ធផលជាក់ស្តែងក្លិបនៅ Ligue 1 ទាំងអស់បានងាកមករកជំនួយរបស់រដ្ឋដើម្បីបើកប្រាក់ខែដល់បុគ្គលិករបស់ខ្លួន ខណៈពេលពួកគេកំពុងរង់ចាំការមកដល់ក្រុមហ៊ុនផ្សេងទៀតដើម្បីកាន់កាប់សិទ្ធិផ្សាយលើទូរទស្សន៍។ បច្ចុប្បន្ននេះការប្រកួត Ligue 1 នឹងមិនត្រូវបានចាក់ផ្សាយឡើយបន្ទាប់ពីថ្ងៃទី ៥ ខែកុម្ភៈ ប្រសិនបើមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានរកឃើញ។
វិទ្យុ France Bleu Paris បានរាយការណ៍ថា PSG កំពុងប្រើការទូទាត់ប្រាក់រដ្ឋដើម្បីបង់ប្រាក់ខែ ៤០០ នាក់ក្នុងចំណោមបុគ្គលិក ៧០០ នាក់របស់ពួកគេ ដោយមិនរាប់បញ្ចូលទាំងកីឡាករនោះទេ។ PSG បានប្រកាសពីការខាតបង់ចំនួន ១២៤ លានអឺរ៉ូរួចមកហើយ ដោយសារជំងឺរាតត្បាតកូវីដ-១៩នេះ ដោយពួកគេលែងពឹងផ្អែកលើក្រុមហ៊ុន Qatar ក្នុងការផ្តល់មូលនិធិដល់ក្លឹបទៀតនោះទេ៕ ដោយ៖ តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី