ស្ដាយណាស់! តារាឆ្នើមរូបនេះ សម្រេចត្រឡប់ទៅក្លិបចាស់វិញ ក្រោយអស់និស្ស័យជាមួយ Real

51437

Luka Jovic របស់ក្រុម Real Madrid បានវិលត្រឡប់ទៅកាន់ក្លឹប Eintracht Frankfurt ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។
ខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ីដែលបានផ្លាស់ទៅ Santiago Bernabeu ពីទឹកដី Deutsche Bank Park ក្នុងតម្លៃ ៦០ លានអឺរ៉ូ (៥៣.៥លានផោន / ៧៣លានដុល្លារ) នៅរដូវក្តៅឆ្នាំ ២០១៩ ប៉ុន្តែបច្ចុប្បន្នខ្សែប្រយុទ្ធវ័យក្មេងរូបនេះបានត្រឡប់ទៅប្រទេសអាឡឺម៉ង់ ដោយគ្មានជម្រើសទិញផ្ដាច់នោះទេ។ Jovic បានបង្កើតខ្លួនគាត់ជាខ្សែប្រយុទ្ធឆ្នើមម្នាក់នៅក្នុងក្របខណ្ឌ Bundesliga ក្នុងកំឡុងពេលប្រកបអាជីពលើកដំបូងជាមួយ Frankfurt ប៉ុន្តែគាត់បានតស៊ូយ៉ាងលំបាកជាមួយការទាមទារទម្រង់លេងស្តង់ដារខ្ពស់ពេកនៅក្នុងរដ្ឋធានីអេស្ប៉ាញ។
កីឡាករវ័យ ២៣ ឆ្នាំរូបនេះរកបានតែ ២គ្រាប់គត់ក្នុងចំណោម ៣២ ប្រកួតសម្រាប់ម៉ាឌ្រីត ហើយរហូតមកដល់ពេលនេះ គាត់បានបង្ហាញខ្លួនត្រឹមតែ ៥ លើកប៉ុណ្ណោះ ក្រោមការដឹកនាំរបស់លោក Zinedine Zidane នារដូវកាល២០២០-២១ ។ ឥឡូវនេះគាត់នឹងសង្ឃឹមថា អាចរកឃើញឡើងវិញនូវទម្រង់ដ៏ល្អបំផុតរបស់គាត់នៅក្លិបចាស់របស់គាត់ ខណៈនាយកកីឡា Frankfurt លោក Fredi Bobic រីករាយក្នុងការស្វាគមន៍អតីតកីឡាកររបស់លោករូបនេះ។
លោក Bobic បានថ្លែងនៅក្នុងពិធីបង្ហាញខ្លួន Jovic កាលពីថ្ងៃព្រហស្បតិ៍ថា៖ “Luka មិនមានពេលវេលាងាយស្រួលទេនៅម៉ាឌ្រីដថ្មីៗនេះ។ វាមានសារៈសំខាន់ណាស់សម្រាប់គាត់ក្នុងការត្រលប់មកវិញ។ វាគឺជាបំណងប្រាថ្នាដ៏ធំរបស់គាត់ដើម្បីវិលត្រឡប់ទៅ Eintracht”៕ ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី