ហ្វេនរង់ចាំមើល El Clasico គ្រប់គ្នា! តែទីបញ្ចប់ R.Madrid បែរជាចាញ់ធ្លាក់ដ៏អាម៉ាស់ទៅវិញ

23206

Real Madrid ខកខានឡើងទៅជួបជាមួយ Barcelona ក្រោយធ្លាក់ចេញត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Supercupa កាលពីយប់មិញ។
ក្រុមអ្នកមានបុណ្យ Barcelona បានឡើងរង់ចាំនៅវគ្គផ្ដាច់ព្រ័ត្រ Supercupa ក្រោយទីទម្លាក់ក្រុមកំពុងឡើងជើង Real Sociedad ក្នុងកាត់សេចក្ដី ១១ម៉ែត្រ ខណៈឱកាសជំនួបកក្រើក El Clasico អាចនឹងកើតមានឡើងម្ដងទៀតនៅយប់ថ្ងៃអាទិត្យនេះ ប្រសិនបើ Real Madrid ឡើង។
ប៉ុន្តែអ្វីៗមិនដូចការរំពឹងទុករបស់អ្នកគាំទ្រនោះទេ បន្ទាប់ពីក្រុមរបស់លោក Zidane បានបរាជ័យដ៏ភ្ញាក់ផ្អើលក្រោមថ្វីជើងក្រុម Athletic Bilbao ក្នុងលទ្ធផល ២ទល់នឹង១ ខណៈ Real Madrid មិនអាចការពារតំណែងជើង Supercupa របស់ខ្លួនបាននោះឡើយ ស្របពេលឱកាសជំនួប El Clasico ក៏ត្រូវរលាយផងដែរ។
គួរឱ្យដឹងផងដែរថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Supercupa រវាងក្រុម Barcelona និង Athletic Bilbao នឹងត្រូវធ្វើឡើងនៅយប់ថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២១នេះ ហើយនេះក៏ជាឱកាសក្រុមអ្នកមានបុណ្យក្នុងការទៅលើកពានក្នុងឆ្នាំថ្មីនេះ ក្រោយមិនបានឈ្នះអ្វីសោះកាលពីរដូវកាលមុន៕ ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី