
យោងតាមសារព័ត៌មាន Sport Mediaset បានឲ្យដឹងថាខ្សែបម្រើ Luka Modric អាចនឹងផ្ទេរទៅកាន់ក្លឹប Inter Milan នៅខែមករាខាងមុខនេះ ។
តារាឆ្នើមរបស់ក្រុមជម្រើសជាតិ ក្រូអាត រូបនេះចាប់អារម្មណ៍ក្នុងការបើកការពិភាក្សាឡើងវិញនៅដើមឆ្នាំ ២០១៩ បន្ទាប់ពីប្រធានក្លឹប Real Madrid លោក Fiorentino Perez បានបដិសេធមិនលក់កាលពីរដូវក្តៅកន្លងមកនេះ ។
អតីតខ្សែបម្រើរបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur រូបនេះត្រូវបានគេនិយាយថាត្រូវបានចាប់អារម្មណ៍ដោយមានឱកាសនៃការប្រកួតប្រជែងជាមួយអតីតមិត្តរួមក្រុមរបស់ខ្លួនគឺកីឡាករ Cristiano Ronaldo របស់ក្លឹប Juventus ប្រសិនបើការផ្លាស់ប្តូរទៅកាន់ក្របខណ្ឌ Serie A នឹងកើតឡើងនៅដើមឆ្នាំ ២០១៩ ខាងមុខពិតមែននោះ ៕
ដោយ៖តារា