ក្រោយបាត់ពានអស់មួយ Zidane អំពាវនាវកុំឱ្យ Real ភ័យស្លន់ស្លោ ព្រោះតែបរាជ័យតូចតាចនេះ

17693

Real Madrid បានធ្លាក់ចេញពីពានរង្វាន់ Supercopa ក្រោយចាញ់ Athletic Bilbao ខណៈលោក Zinedine Zidane មានប្រសាសន៍ថា ក្រុមមិនគួរភ័យស្លន់ស្លោទេបន្ទាប់ពីបរាជ័យនេះ។
លោកពន្យល់ថា កីឡាករបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ តែមិនអាចឈ្នះបានគ្រប់ពេលនោះទេ។ បន្ទាប់ពីមានបរាជ័យ ២-១ ក្រោមថ្វីជើងក្រុម Athletic Bilbao លោក Zinedine Zidane បានប្រាប់អ្នកសារព័ត៌មានថា៖ “នៅពេលដែលយើងមានចំណាត់ថ្នាក់ល្អ យើងត្រូវតែបន្តធ្វើតាមរបៀបដដែល ហើយឥឡូវនេះយើងមិនត្រូវឆ្កួតបន្ទាប់ពីការបរាជ័យនេះឡើយ”។
គ្រូបង្វឹកសញ្ជាតិបារាំងខាងលើបន្ថែមថា៖ “វាមិនមែនជាការបរាជ័យដូចអ្វីដែលអ្នកកំពុងនិយាយនោះទេ។ ការបរាជ័យគ្មានអ្នកណាព្យាយាមទេ ប៉ុន្តែយើងបានផ្តល់អ្វីៗគ្រប់យ៉ាងនៅលើទីលាន។ ជីវិតគឺដូចនោះ អ្នកមិនអាចឈ្នះបានទេ។ អ្នកលេងព្យាយាមដើម្បីឈ្នះ តែអ្នកមិនអាចឈ្នះរហូតទេ។ នោះហើយជាអ្វីដែលយើងនឹងព្យាយាមនៅក្នុងការប្រកួតបន្ទាប់”៕ ដោយ៖ តារា

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី