Arteta ចេញមកនិយាយអំពីអនាគត Ozil ស្របពេលតារាកម្សត់រូបនេះ ខិតជិតចាកចេញ

12994

អ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta បាននិយាយអំពីអនាគតរបស់កីឡាករ Mesut Ozil ចំពេលមានពាក្យចរចាមអារ៉ាមផ្លាស់ទៅក្លិបឯស្រុកកំណើតតួកគី Fenerbahce ក្នុងពេលខាងមុខ។
Ozil បានជាប់គាំងពីផែនការរបស់ Arteta ក្នុងឆ្នាំ ២០២០-២១ បន្ទាប់ពីគ្រូបង្វឹកបានដកឈ្មោះគាត់ចេញពីបញ្ជីឈ្មោះក្រុមកាំភ្លើងធំនៃការប្រកួតក្របខណ្ឌ Premier League នៅដើមរដូវកាលនេះ។ កីឡាករវ័យ ៣២ ឆ្នាំរូបនេះ មិនបានលេងសូម្បីតែមួយវិនាទីសម្រាប់ Arsenal ហើយត្រូវបានគេរំពឹងថានឹងចាកចេញនៅក្នុងទីផ្សារដោះដូរកីឡាករនាពេលបច្ចុប្បន្ននេះ ដោយចូលរួមជាមួយនឹងក្រុម Fenerbahce នៃក្របខណ្ឌ Super Lig ដែលជាលីគកំពូលតួកគី។
នាយកកីឡា Fenerbahce លោក Emre Belozoglu បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា៖ “ខ្ញុំមើលទៅវិជ្ជមានក្នុងនាមសហគមន៍និងប្រធានក្លិប ប៉ុន្តែខ្ញុំមិនងាយមើលឃើញទេ។ យើងមានផែនការផ្ទាល់ខ្លួន។ Mesut ក៏មានកិច្ចសន្យាជាមួយក្លឹបរបស់គាត់ដែរ។ គាត់គឺជាកំពូលតារា។ យើងកំពុងនិយាយអំពីកីឡាករម្នាក់ដែលបានរួមចំណែកដល់គ្រាប់នៅក្នុងការប្រកួតផ្សេងទៀតនៅគ្រប់ក្លឹបដែលគាត់បានលេង។ ខ្ញុំពិតជារីករាយណាស់ប្រសិនបើ Fenerbahce អាចមានកីឡាករបែបនេះ។ យើងមានការប្រជុំជាមួយគាត់ និងអ្នកគ្រប់គ្រងរបស់គាត់។ Mesut កាន់តែខិតជិតជាងមុន។ ការពិតដែលថា Mesut មានក្តីសុបិន្តក្នុងវ័យកុមារភាពនេះ ហើយ Fenerbahce មានក្តីសុបិន្តបានធ្វើឱ្យជំហាននេះកាន់តែខិតជិតជាលើកដំបូង”។
ជាមួយនេះគ្រូបង្វឹក Arsenal លោក Arteta ក៏បានពន្យល់ផងដែរថា៖ “ខ្ញុំមិនដឹងថាគាត់ខិតជិតពីមុនទេ។ មានការសន្ទនាខ្លះជាមួយលោក Edu (នាយកកីឡា Arsenal) និងក្លឹបនៅពេលនេះ ប៉ុន្តែមិនទាន់មានអ្វីច្បាស់លាស់នៅឡើយទេ”៕ ដោយ៖ វិទូ

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី