Juventus នៅតែចិញ្ចឹមចិត្តចង់ធ្វើការនាំយក Paul Pogba និង Marcelo នៅខែមករានេះ

7888
  • បើយោងតាមគេហទំព័រ Tuttosport បានឱ្យដឹងថាក្លឹបសេះបង្កង់ Juventus នៅតែមានជំនឿចិត្តថាក្លិបអាចនឹងទិញយកកីឡាករ Paul Pogba និង Marcelo បាននៅខែមករាខាងមុខនេះ ។

    Image result for Paul Pogba

    ទោះបីជាក្រោយពីបានចុះហត្ថលេខាលើកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ក៏ដោយក៏ក្លឹបដែលជោគជ័យបំផុតនៅក្នុងប្រទេសអ៊ីតាលីមួយនេះជឿជាក់ថាការផ្លាស់ប្តូរខ្សែបម្រើរបស់ក្លឹបបីសាចក្រហម Manchester United អាចនឹងកើតមានម្ដងទៀតដោយសារតែវត្តមានរបស់កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ រួមជាមួយការទំនាក់ទំនងរបស់គាត់ជាមួយកីឡាករនៅតែមាននៅក្នុងក្រុមនៅតែមាន និងភ្នាក់ងាររបស់គាត់លោក Mino Raiola ក៏មានទំនាក់ទំនងយ៉ាងល្អជាមួយក្លិបយក្សអ៊ីតាលីមួយនេះ ។

    Image result for Marcelo

    នាយកប្រតិបត្តិក្លឹបក៏នៅតែមានការចាប់អារម្មណ៍ចំពោះលទ្ធភាពនៃការបង្រួបបង្រួម Ronaldo និង Marcelo នៅក្នុងប្រទេសអ៊ីតាលីបន្ទាប់ពីដាក់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះក្នុងបញ្ជីតាមទិញកាលរដូវក្តៅនេះ ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី