សាហាវ! Bruno វ៉ាដាច់ Ronaldo ក្លាយជាកីឡាករដំបូងគេ ធ្វើរឿងនេះបានក្នុងប្រវត្តិសាស្ត្រ PL

15140

Bruno Fernandes បានទទួលពានរង្វាន់ជាកីឡាករឆ្នើមប្រចាំខែធ្នូ នៅក្របខ័ណ្ឌ Premier League។
ឥឡូវ Bruno បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំខែក្នុងរយៈពេលប៉ុន្មានខែជាប់ៗគ្នា បន្ទាប់ពីគាត់បានឈ្នះពានរង្វាន់នេះនៅខែវិច្ឆិកា។ ខ្សែបម្រើវ័យ ២៦ឆ្នាំរូបនេះ ឈ្នះពាននេះចំនួន ៣ដងរួចមកហើយ ហើយការឈ្នះក្នុងខែធ្នូ គឺជាពានទី៤ របស់ខ្លួន ក្រោយជួយឱ្យក្រុមបិសាចក្រហម Manchester United ឡើងទៅឈរនៅកំពូលតារានៃលីគកំពូលអង់គ្លេស ដោយវ៉ាដាច់ក្រុមលេខ២ ដែលជាក្រុមការពារតំណែងហង្សក្រហម Liverpool ចំនួន ៣ពិន្ទុ ខណៈក្រុមយក្សទាំង២ នឹងត្រូវតទល់គ្នា នៅថ្ងៃអាទិត្យ។
ការឈ្នះ Player of the Month award ចុងក្រោយនេះមានន័យថា កីឡាករអន្តរជាតិព័រទុយហ្កាល់ Fernandes បានឈ្នះពានរង្វាន់នេះចំនួន ៤ ដងក្នុងឆ្នាំ ២០២០ ជាកំណត់ត្រាដែលគ្មានកីឡាករណាម្នាក់អាចធ្វើបានរហូតដល់ ៤ដងក្នុងមួយឆ្នាំ នៅក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Premier League បែបនេះឡើយ៕ ដោយ៖ តារា

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី