Spurs មិនពិចារណាទិញ Bale ផ្ដាច់ឡើយ គាត់នឹងត្រឡប់ទៅ Real វិញ ក្រោយចាញ់ឥទ្ធិពល Son

36156

ក្រុមមាន់ខ្នាយមាស Tottenham Hotspur ដឹងច្បាស់ថា ពួកគេនឹងមិនចុះហត្ថលេខាជាមួយ Gareth Bale ពី Real Madrid ជាអចិន្ត្រៃយ៍ទេ លើកលែងតែទម្រង់លេងរបស់គាត់មានភាពប្រសើរឡើងជាងនេះ។
ខ្សែប្រយុទ្ធកំពូលល្បឿនសញ្ជាតិវែល Bale ដែលបានចំណាយពេលច្រើនលើកៅអីបម្រុង នៅរដូវកាលនេះ គឺទំនងជានឹងវិលត្រឡប់ទៅរដ្ឋធានីអេស្ប៉ាញវិញនៅរដូវក្តៅខាងមុខ។ ក្រោយត្រឡប់មកលេងឱ្យ Spurs វិញជាលើកទី២ Bale នៅតែជួបសំណាងមិនល្អក្រោមការដឹកនាំលោក Jose Mourinho ដោយមិនអាចប្រជែងកៅអីជម្រើស ១១នាក់ដំបូង ពីខ្សែប្រយុទ្ធឆ្នើម ២រូប Harry Kane និង Heung-Min Son ជាមួយការបង្ហាញខ្លួនបានត្រឹមតែ ៤ប្រកួតប៉ុណ្ណោះ។
បើយោងតាមកាសែត The Times បានបញ្ជាក់ថា ឥឡូវនេះ Tottenham មិនបានពិចារណារដូវកាលទី២ សម្រាប់ Bale នៅ Spurs នោះទេ។ ប្រសិនបើ Bale ត្រូវស្នាក់នៅ វាគ្រាន់តែជាកាយវិការមួយដើម្បីជួយវីរបុរសរបស់ពួកគេប៉ុណ្ណោះ៕ ដោយ៖ វិទូ

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី