Milinkovic-Savic នឹងបន្តកុងត្រាថ្មីជាមួយក្លឹប Lazio ដែលមានសុពលភាពរហូតដល់ ២០២៣

32604
  • យោងតាមការសែតកីឡាដ៏ល្បីរបស់ប្រទេសអ៊ីតាលី Gazzetta dello Sport បានឱ្យដឹងថាខ្សែបម្រើវ័យក្មេង Sergej Milinkovic-Savic នឹងត្រូវបានផ្តល់ជូននូវកិច្ចព្រមព្រៀងថ្មីមួយពីក្លិប Lazio ដែលអាចបញ្ចប់នៅចុងខែនេះ ។

    Related image

    ខ្សែបម្រើ-ប្រយុទ្ធសញ្ជាតិស៊ែប៊ីរូបនេះធ្លាប់ជាប្រធានបទនៃពាក្យចចាមអារាមផ្ទេររាល់រដូវក្តៅ ប៉ុន្តែក្លឹប Lazio នៅតែអាចរក្សាខ្សែបម្រើដ៏ល្បីល្បាញរូបនេះទុកដ៏ដែល បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោក ។

    Image result for Sergej Milinkovic-Savic

    បច្ចុប្បន្នក្លិបយក្សអ៊ីតាលីមួយនេះត្រូវបានគេរំពឹងថានឹងធ្វើឱ្យខ្សែបម្រើរូបនេះចុះកិច្ចសន្យារយៈពេលវែងជាមួយនឹងកិច្ចព្រមព្រៀងមួយដែលមានសុពលភាពរហូតដល់ឆ្នាំ ២០២៣ ឯណោះ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី