មោទនភាពណាស់! Morata ថា ខ្ញុំនឹងប្រាប់កូនៗរបស់ខ្ញុំថា ប៉ាបានលេងជាមួយ Ronaldo

38265

Alvaro Morata បានចាត់ទុក Cristiano Ronaldo ជាកីឡាករឆ្នើមម្នាក់គ្រប់ពេលវេលា ហើយមានបំណងប្រាប់កូនៗរបស់គាត់ថា គាត់បានលេងជាមួយខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំរូបនេះ នៅក្រុមសេះបង្កង់ Juventus ។
ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យ Ronaldo រកបាន ១៩ គ្រាប់ក្នុង ១៨ ប្រកួតក្នុងរដូវកាលទី ៣ របស់គាត់ជាមួយម្ចាស់ជើងឯក Serie A Juventus ។ Morata បានវិលត្រឡប់មកកីឡដ្ឋាន Allianz ពី Atletico Madrid ក្នុងកិច្ចសន្យាខ្ចីជើងកាលពីខែកញ្ញា ហើយរកគ្រាប់បាល់បាន ៤ គ្រាប់ នៅ Champions League។ អ្នកទាំង២ ក៏បានចំណាយពេលជាមួយគ្នានៅឯ Real Madrid ហើយ Morata និយាយថា វាជាការរីករាយក្នុងការភ្ជាប់ទំនាក់ទំនងជាមួយប្រធានក្រុមព័រទុយហ្កាល់ម្តងទៀត។
ខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញ់បានប្រាប់ទូរទស្សន៍ Sky Sport Italia ថា៖ “វាងាយស្រួលក្នុងការលេងជាមួយគាត់ (Ronaldo)។ ខ្ញុំបានស្គាល់គាត់មួយរយៈ។ នៅពេលខ្លះ នៅពេលដែលមនុស្សសាមញ្ញនឹងមិនរកគ្រាប់ គាត់នឹងរកគ្រាប់បាន។ នៅ Parma ខ្ញុំបាន Assists ដល់គាត់ ដែលមានតែគាត់ប៉ុណ្ណោះដែលអាចមើលឃើញនិងយល់។ ខ្ញុំយល់ពីចលនារបស់គាត់ និងអ្វីដែលគាត់ចូលចិត្តធ្វើ។ វាជាការរីករាយក្នុងការលេងជាមួយគាត់។ គាត់នៅតែជាកីឡាករឆ្នើមម្នាក់ក្នុងប្រវត្តិសាស្ត្របាល់ទាត់”។
Morata បន្ថែមថា៖ “គាត់ពូកែមានគុណភាពមិនគួរឱ្យជឿ ហើយគាត់អាចលេងនៅកន្លែងណាដែលគាត់ចង់បានមិនថាលេខ ៩ ១០ ឬ ១១ ទេ។ ខ្ញុំអាចរីករាយនឹងវាជារៀងរាល់ថ្ងៃ ហើយខ្ញុំសង្ឃឹមថានឹងគាំទ្រគាត់ក្នុងរយៈពេលយូរទៀត។ វាជាមោទនភាពមួយសម្រាប់ខ្ញុំ។ ខ្ញុំធំធាត់មើលគាត់ ហើយនៅពេលខ្ញុំមកដល់ទីនេះគិតចង់លេងជាមួយគាត់ ហើយ Dybala ធ្វើឱ្យខ្ញុំរំភើប។ ពួកគេជាកីឡាករដែលមានកម្រិតខ្ពស់។ យើងមានទំនាក់ទំនងដ៏ល្អសូម្បីតែនៅក្រៅទីលានក៏ដោយ។ ខ្ញុំនឹងប្រាប់កូនៗរបស់ខ្ញុំថា ខ្ញុំបានលេងជាមួយពួកគេ”៕ ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី