អតីតតារាឆ្នើម Man Utd វ័យលើស ៣០ឆ្នាំ សល់តែ ៥រូបប៉ុណ្ណោះ ដែលនៅលេងដល់បច្ចុប្បន្ន

52251

បើយោងតាមការចុះផ្សាយរបស់វែបសាយកីឡា Tribuna.com បានបង្ហាញអតីតកីឡាករ Old Trafford ដែលមានវ័យលើស ៣០ឆ្នាំ នៅប្រកបអាជីពបាល់ទាត់សល់តែចំនួន ៥រូបប៉ុណ្ណោះ ក្រោយការប្រកាសចូលនិវិត្តន៍របស់កំពូលវីរបុរសអង់គ្លេស Wayne Rooney។
១-Cristiano Ronaldo Ronaldo បានចាកចេញពី Manchester United ទៅកាន់ Real Madrid នៅចុងបញ្ចប់នៃរដូវកាល ២០០៨/០៩ ដើម្បីទៅប្រកួតប្រជែងផ្ទាល់ជាមួយ Lionel Messi ។ កីឡាករវ័យ ៣៥ ឆ្នាំដែលបច្ចុប្បន្នកំពុងលេងឱ្យក្លឹប Juventus នៅតែជាកីឡាករឆ្នើមម្នាក់នៅលើពិភពលោក។
២-Zlatan Ibrahimovic ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតរូបនេះ បានធ្វើការវិលត្រឡប់ដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់ទ្វីបអឺរ៉ុបកាលពីរដូវកាលមុន បន្ទាប់ពីបង្កព្យុះភ្លៀងជាមួយ LA Galaxy នៅក្នុងក្របខណ្ឌ MLS ។ កីឡាករវ័យ ៣៩ ឆ្នាំរូបនេះហាក់ដូចជាមិនមានសញ្ញាថមថយតាមវ័យចាស់រូបគេសោះ ហើយបច្ចុប្បន្នក្រុម AC Milan របស់ពួកគេកំពុងតែឈរនៅកំពូលតារាង Serie A ។
៣-Nani អតីតសមាជិកជម្រើសជាតិព័រទុយហ្កាល់ គឺជាកីឡាករដែលមានគុណភាពខ្ពស់មួយរូប ទោះបីមិនបានក្លាយជា Ronaldo បន្ទាប់នៅ Old Trafford ក៏ដោយ។ ខ្សែបម្រើស្លាបវ័យ ៣៤ ឆ្នាំរូបនេះ ដែលបានចាកចេញពី Old Trafford ក្នុងឆ្នាំ ២០១៤ កំពុងប្រកបអាជីពនៅ Orlando City ក្នុង MLS បន្ទាប់ពីលេងឱ្យក្លិបយក្សៗជាច្រើននៅទូទាំងទ្វីបអឺរ៉ុប។
៤-Ashley Young Young ជាកីឡាករជើងចាស់ Old Trafford ម្នាក់ទៀតដែលបានបញ្ចប់ការផ្លាស់ទៅលេងនៅប្រទេសអ៊ីតាលី។ ខ្សែការពារវ័យ ៣៥ ឆ្នាំរូបនេះ ដែលជាអតីតប្រធានក្រុម Man United បានចាកចេញនៅខែមករាឆ្នាំ ២០២០ នៅតែជាកីឡាករសំខាន់សម្រាប់ក្រុម Inter Milan ដែលជាគូប្រជែងដ៏ខ្លាំងមួយនៅ Serie A ក្រោមការដឹកនាំរបស់លោក Antonio Conte ។
៥-Gerard Pique កីឡាករសញ្ជាតិអេស្បាញរូបនេះ បានចាកចេញពីក្រុម Manchester នៅរដូវក្តៅឆ្នាំ ២០០៨ ដើម្បីចូលរួមជាមួយក្លិបវ័យកុមារភាពរបស់ខ្លួន គឺ Barcelona ។ ខ្សែការពារកណ្តាលវ័យ ៣៣ ឆ្នាំរូបនេះបានក្លាយជាកីឡាករសំខាន់សម្រាប់ក្រុមកាតាឡាន ចាប់តាំងពីពេលនោះមក ដោយបានឈ្នះពានរង្វាន់គ្រប់រសជាតិទាំងអស់ជាមួយក្លិប និងជម្រើសជាតិ៕ ដោយ៖ តារា

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី