វីរបុរស Barca ម្នាក់អំពាវនាវឱ្យក្លិបគោរពការសម្រេចចិត្តចុងក្រោយរបស់ Messi លើអនាគត

22429

Emmanuel Amunike អតីតខ្សែប្រយុទ្ធក្រុម Barcelona បានជំរុញឱ្យក្លឹបគោរពការសម្រេចចិត្តចុងក្រោយរបស់ Lionel Messi ចំពោះអនាគតរបស់គាត់។
បុរសវ័យ ៣៣ ឆ្នាំរូបនេះ បានដាក់សំណើផ្ទេរកាលពីរដូវក្តៅមុន ប៉ុន្តែបន្ទាប់ពីការលាលែងពីតំណែងរបស់លោក Josep Maria Bartomeu ក្នុងនាមជាប្រធានក្លិប នោះអនាគតរបស់ម្ចាស់ពាន Ballon D’or ៦សម័យកាលគឺមិនស្ថិតក្នុងភាពច្បាស់ទេ។
កិច្ចសន្យារបស់ Messi នឹងត្រូវផុតកំណត់នៅខែមិថុនា ហើយគាត់ត្រូវបានគេគិតថា កំពុងរងចាំមើលថាតើគម្រោងល្អបំផុតប្រភេទណាមួយ ដែលដាក់មកកាន់ប្រធានក្រុមរូបនេះ មុនពេលធ្វើការសម្រេចចិត្តថាតើត្រូវបន្តស្នាក់នៅឬចាកចេញ។
លោក Amunike បានប្រាប់វិទ្យុ MARCA ថា៖ “អ្នកមិនដឹងថានឹងមានអ្វីកើតឡើងទេ។ ការពិតគឺអ្នកត្រូវអរគុណ Messi ចំពោះអ្វីគ្រប់យ៉ាងដែលគាត់បានផ្តល់ឱ្យ Barcelona ។ ប៉ុន្តែអ្វីគ្រប់យ៉ាងមានការចាប់ផ្តើមនិងចុងបញ្ចប់របស់វា។ គាត់មិនក្មេងដូចពីមុនទេ។ ប៉ុន្តែខ្ញុំនឹងចាំនូវអ្វីដែល Messi បានធ្វើសម្រាប់ក្លឹប។ ប្រសិនបើ Messi ចាកចេញ អ្នកត្រូវតែគោរពគាត់ ហើយអរគុណគាត់ចំពោះអ្វីដែលគាត់បានធ្វើ”៕ ដោយ៖ វិទូ

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី