ក្រោយ CR7 ទទួលអ្នកចុច Follow លើ IG ច្រើនដាច់គេ Zlatan បែរឆ្លៀតឌឺដងបែបនេះទៅវិញ

53990

Zlatan Ibrahimovic ហាក់ឆ្លៀតឌឺដងទៅសត្រូវស្លាប់រស់របស់ខ្លួន ពោលគឺ Cristiano Ronaldo ក្រោយពីខ្សែប្រយុទ្ធជួរមុខ Juventus ទើបតែក្លាយជាមនុស្សទី១ ទទួលបានអ្នកតាមដាន (Follower) ច្រើនជាងគេនៅលើបណ្ដេញសង្គម Instagram។
ខ្សែប្រយុទ្ធចាស់វស្សាសញ្ជាតិស៊ុតអ៊ែតវ័យ ៣៩ឆ្នាំរូបនេះ នៅតែស្ថិតនៅទម្រង់លេងកម្រិតកំពូល និងកំពុងបង្កព្យុះភ្លៀងនៅក្របខណ្ឌ Serie A ដែលបាននាំឱ្យក្លិប AC Milan ឈរនៅកំពូលតារាងនៃលីគកំពូលអ៊ីតាលី ដោយវ៉ាដាច់ក្រុមលេខ២ ចំនួន ៣ពិន្ទុ។ បច្ចុប្បន្ន Zlatan ក៏កំពុងជាបេក្ខភាពអ្នកស៊ុតបញ្ចូលទីច្រើនជាងគេផងដែរ ដោយរកបានចំនួន ១០គ្រាប់ពីការបង្ហាញខ្លួនត្រឹមតែ ៧ប្រកួតប៉ុណ្ណោះ។
brahimovic បានប្រាប់ Corriere dello Sport ថា៖ “អ្នកគាំទ្ររបស់ខ្ញុំមិនមែនជា Follower ពួកគេជា Believer។ តើអ្នកបកប្រែវាយ៉ាងម៉េច? ល្អជាងនិងល្អបំផុត។ មនុស្សដែលជឿលើខ្ញុំ។ ខ្ញុំមិនស្វែងរកពួកគេទេ ពួកគេគឺជាអ្នកដែលចង់បានខ្ញុំ។ វាមានភាពខុសគ្នាខ្លាំងណាស់”។
គួរជម្រាបឱ្យដឹងផងដែរថា Zlatan Ibrahimovic ដែលមានរហ្ស័សនាមថា លោកព្រះ តែងតែឌឺដងដាក់គូរប្រកួតប្រជែងដែលជាម្ចាស់ពាន Ballon D’or ៥សម័យកាល Ronaldo ជាញឹកញាប់ ស្របពេលអតីតខ្សែប្រយុទ្ធ Man Utd និង Real Madrid មានអ្នកចុច Follower ច្រើនជាងគេនៅលើបណ្ដេញសង្គម Instagram រហូតដល់ ២៥០លាននាក់ ខណៈគិតមកត្រឹមនេះ Ronaldo ក៏ជា Top-scorer នៅ Serie A ជាមួយគ្រាប់បាល់ចំនួន ១៥គ្រាប់ផងដែរ៕ ដោយ៖ វិទូ

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី