Inter Milan និង Juventus នឹងត្រូវប្រកួតជាមួយគ្នានៅរាត្រីថ្ងៃអាទិត្យនេះ ដែលជាជំនួប Derby d’Italia នៅឯកីឡដ្ឋាន Stadio Giuseppe Meazza ទើបធ្វើឱ្យមានការប្រៀបធៀបរវាង Romelu Lukaku និង Cristiano Ronaldo កើតមានឡើង។
ទោះយ៉ាងណា នៅមុនការប្រកួតដ៏ធំប្រចាំប្រទេសអ៊ីតាលីនេះចាប់ផ្ដើមឡើង អតីតខ្សែប្រយុទ្ធ Inter និង Juve លោក Roberto Boninsegna បានផ្តល់នូវភាពចម្រូងចម្រាសរបស់លោកទៅលើកំពូលខ្សែប្រយុទ្ធទាំងពីរ។
លោក Boninsegna បានប្រាប់ Tutto Juve ថា៖ “កីឡាករតែម្នាក់គត់របស់ Inter ដែលបានធ្វើឱ្យរឿងពិបាកសម្រាប់ខ្សែការពារក្លិប Fiorentina គឺ Romelu Lukaku ដែលទើបតែត្រលប់មកវិញ។ ជំនួបដ៏ស្រស់ស្អាតគឺ Lukaku និង Cristiano Ronaldo ។ ខ្ញុំគិតថា Lukaku គឺជាកីឡាករដែលសម្រេចចិត្តល្អជាង។ វាមិនអាចប្រកែកបានទេ។ Cristiano Ronaldo គឺជាកីឡាករឆ្នើមម្នាក់ ប៉ុន្តែខ្ញុំគិតថាគាត់ធ្លាក់ចុះបន្តិចហើយ”។
អតីតតារាឆ្នើមរបស់ក្រុម Real Madrid ដែលនឹងឈានចូលវ័យ ៣៦ ឆ្នាំនៅថ្ងៃទី ៥ ខែកុម្ភះ កំពុងជា Top-Scorer នៅ Serie A ជាមួយនឹង ១៥ គ្រាប់ក្នុង ១៣ ប្រកួត ខណៈ Lukaku ស្ថិតក្នុងចំណាត់ថ្នាក់លេខ ២ ជាមួយ Ciro Immobile បន្ទាប់ពីរកបាន ១២ គ្រាប់ក្នុង ១៦ ប្រកួត៕
ដោយ៖ វិទូ