
អតីតខ្សែប្រយុទ្ធអាហ្សង់ទីននិងក្លឹបបីសាចក្រហម Manchester United កីឡាករ Carlos Tevez បានបង្ហាញនូវពីភាពខុសប្លែកគ្នារវាងកីឡាករ Cristiano Ronaldo និងកីឡាករ Lionel Messi ។ បុរសទាំងពីរនាក់បានឈ្នះពានរង្វាន់ធំៗជាច្រើនក្នុងមួយទសវត្សរ៍កន្លងមកដោយផ្អែកលើបុគ្គលម្នាក់ៗដែលធ្វើឱ្យទស្សនិកជននៅទូទាំងពិភពលោកទទួលបានការកោតសរសើរយ៉ាងខ្លាំងអំពីពួកគេទាំងពីរ ។
Carlos Tevez
ក្នុងអំឡុងពេលរបស់គាត់នៅក្លឹប Manchester United និង Real Madrid កីឡាករ Ronaldo បានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ចំនួនប្រាំដងរួមជាមួយនឹងពានរង្វាន់ក្នុងស្រុកជាច្រើននៅក្នុងប្រទេសអង់គ្លេសនិងអេស្ប៉ាញ និងក្លាយជាអ្នកស៊ុតបាល់បញ្ចូលទីបានច្រើនបំផុតក្នុងប្រវិត្តសាស្ត្រក្លឹបយក្សអស្ប៉ាញមួយនេះផងដែរ ប៉ុន្តែគាត់នៅតែចាកចេញពីទឹកដីអស្ប៉ាញ ។ ផ្ទុយទៅវិញ Messi បានរក្សាភាពស្មោះស្ម័គ្រជាមួយនឹងក្លឹប FC Barcelona ដោយសារតែអាជីពដ៏ល្បីល្បាញរបស់គាត់រហូតមកដល់បច្ចុប្បន្នបន្ទាប់ពីបានឆ្លងកាត់កម្រិតនៅ Camp Nou តាំងពីឈុតយុវជនមកម្លេះ ។
Carlos Tevez និង Lionel Messi
ខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំរូបនេះបានឈ្នះពានរង្វាន់ Champions League បួនសម័យកាលនិងឈ្នះជើងឯក La Liga ៩ ដងជាមួយនឹងក្រុម Blaugrana ហើយក៏ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបនេះផងដែរ ។ បុរសពីរនាក់នេះបានទទួលពានរង្វាន់ Ballon d’Or ស្មើគ្នាជាមួយនឹងការឈ្នះប្រាំដងម្នាក់ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ហើយក៏តែងតែមានការពិភាក្សាជាច្រើនអំពីអ្នកទាំងពីរ ដោយចោទសួរថាតើកីឡាកររូបណាល្អបំផុតនៅក្នុងពិភពលោក ហើយក៏តែតែងមានមតិផ្ទុយគ្នាទៅវិញទៅមករហូតដោយចែកមិនដាច់ថាតើរវាងពួកគេទាំងពីរនាក់នរណាជាកីឡាករល្អបំផុតក្នុងលោកនោះទេ ។
Carlos Tevez និង Cristiano Ronaldo
Carlos Tevez បានព្យាយាមបំភ្លឺការពិភាក្សានោះជាមួយនឹងការអត្ថាធិប្បាយរបស់គាត់កាលពីថ្ងៃអង្គារដោយបញ្ជាក់ថាគាត់អាចមើលឃើញរឿងមួយដែលនាំឱ្យខ្សែប្រយុទ្ធទាំងពីរនាក់បញ្ចប់ការប្រកួតប្រជែងគ្នាទៅវិញទៅមក ខណៈដែលគាត់បានប្រាប់អ្នកយកព័ត៌មានថា៖ “Lionel Messi ខ្ញុំមិនដែលបានឃើញគាត់នៅក្នុងបន្ទុប់ហាត់ប្រាណទេ ។ ខ្ញុំមិនដែលឃើញគាត់ហ្វឹកហាត់ដើម្បីបញ្ឈប់បាល់ឬលំហាត់ទាំងនោះទេ ។ វាជារឿងធម្មតាចំពោះគាត់ ប៉ុន្តែគាត់រៀនស៊ុតបាល់ប៉េណង់ទី ដំបូងគាត់មិនបានចាប់អារម្មណ៍អំពីវាទេ ហើយឥឡូវនេះគាត់បានស៊ុតវាទាំងអស់ទៅបុកជ្រុងបង្គោលទី ។ រីឯ Cristiano តែងតែឈប់នៅក្នុងបន្ទប់ហ្វឹកហាត់ក្រោយគេ សម្រាប់គាត់វាជាការគិតមមៃហើយជាការល្អបំផុតក្នុងគ្រប់អ្វីៗគាត់តែងតែមកធ្វើការឱ្យបានលឿនបំផុត” ។
Lionel Messi និង Cristiano Ronaldo
អតីតកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់បំផុតក្នុងលោករូបនេះបានបន្ថែមទៀតថា៖ “នៅពេលដែលការហ្វឹកហាត់ត្រូវបានកំណត់ឱ្យទៅដល់ម៉ោង ៩ ព្រឹក ខ្ញុំបានទៅដល់ម៉ោង ៨ ហើយគាត់ ( Ronaldo ) នៅទីនោះ ។ ទោះបីខ្ញុំមកដល់នៅម៉ោង ៧៖៣០ ក៏គាត់នៅតែនៅទីនោះមុនរហូត ។ ខ្ញុំចាប់ផ្តើមសួរខ្លួនឯងថា តើខ្ញុំអាចកម្ចាត់បុរសនេះដោយរបៀបណា? ដូច្នេះថ្ងៃមួយខ្ញុំបានមកដល់ម៉ោង ៦ ប៉ុន្តែគាត់នៅទីនោះស្រាប់ហើយដេកលក់ តែគាត់នៅទីនោះមុនរហូត “៕
ដោយ៖តារា