បង្ហាញខ្លួនដំបូង Jovic ស៊ុត ២គ្រាប់ផ្អើលនៅអាល្លឺម៉ង់ ធ្វើឱ្យ Real ស្ដាយស្ទើរបោកក្បាល

19728

Luka Jovic បានវិលត្រឡប់ទៅ Eintracht Frankfurt វិញ ដោយរកបានពីរគ្រាប់ក្នុងជំនួបដំបូង ពេលប្រកួតជាមួយក្រុម Schalke កាលពីថ្ងៃអាទិត្យ។
កីឡាករខ្ចីជើងពីក្រុមស្ដេចស Real Madrid ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទី ២គ្រាប់ក្នុងរយៈពេល ២៨ នាទីដែលគាត់បានចំណាយលើទីលាន ដើម្បីជួយឱ្យរបស់លោកទទួលជ័យជម្នះលើក្រុម Schalke ក្នុងលទ្ធផល ៣-១ ស្របពេលនេះ ជាប្រកួតដំបូងរបស់ Jovic សម្រាប់ការវិលត្រឡប់ទៅទឹកដីអាល្លឺម៉ង់ជាលើកទី២។
Jovic បានសរសេរនៅលើបណ្តាញសង្គម Instagram ក្រោយស៊ុតបញ្ចូលទី ២គ្រាប់ថា៖ “អារម្មណ៍អស្ចារ្យ! ជ័យជម្នះ ២គ្រាប់ ខ្ញុំមិនអាចនឹកស្មានដល់ការវិលត្រឡប់មកវិញបានប្រសើរជាងនេះទេ។ ខ្ញុំសង្ឃឹមថា នេះគ្រាន់តែជាការចាប់ផ្តើម ហើយអ្វីដែលល្អបំផុតមិនទាន់មកដល់ទេ។ សូមអរគុណអ្នកទាំងអស់គ្នាដែលបានគាំទ្រ”៕ ដោយ៖ តារា

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី